Connect with us

ព័ត៌មានជាតិ

​ដឹង​លម្អិត​ស្ថានភាព​ផ្លូវ​ជាតិ​លេខ ១០ កំណាត់​ណា​បាន​ចាក់​កៅស៊ូ និង​មិន​ទាន់​ចាក់​កៅស៊ូ ងាយ​ស្រួល​បើក​បរពេល​ភ្លៀង

បានផុស

នៅ

ខណៈ​ផ្លូវ​ជាតិលេខ ១០ ដែល​ត្រូវ​សាងសង់​កាត់​ឧបសគ្គ​មាន​ពុះ​ភ្នំ កាត់​ព្រៃ​ជ្រលង​ជ្រោះ មាន​ទាំង​ការ​សាងសង់​ស្ពាន​ខ្ពស់​​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​កម្ពស់​ជាង ៧០ ម៉ែត្រ​ផង​នោះ​ ស្ថានភាព​ផ្លូវ​បច្ចុប្បន្ន​ មាន​កំណាត់​ខ្លះ​បាន​ឈាន​ទៅ​ចាក់​កៅស៊ូ និង​កំណាត់​ខ្លះ​នៅ​បន្ត​ជា​គ្រួស​ក្រហម​នៅ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ​​ក្នុង​ប្រវែងផ្លូវ​ជាង ១៩០ គីឡូម៉ែត្រលើ​ផ្លូវ​ជាតិ​លេខ ១០ ចាប់​ពី​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង មក​ខេត្ត​កោះកុង មាន​កំណាត់​ខ្លះ​បានសម្រេច​ការ​ចាក់កៅស៊ូ​បញ្ចប់ ១០០% និង​កំណាត់​ខ្លះ​នៅ​ជា​ក្រួស​ក្រហម​ និង​កំពុងឈានទៅ​ចាក់​កៅស៊ូបន្ត​ទៀត។

មន្រ្តីអ្នកនាំពាក្យ​បានបង្ហាញ​ពី​ស្ថានភាព​ផ្លូវ​​ដែល​បាន​ចាក់កៅស៊ូ និង​កំណាត់​នៅ​ជា​គ្រួសក្រហម៖

1 – pk 0 ( សំឡូត) ដល់ pk 60 ( ក្រពើ​ពីរ) : កៅស៊ូ

2 – pk 60 to pk 85 : ក្រួស​ក្រហម

3- pk 85 to pk 112 ( អូរ​សោម ): កៅស៊ូ

4- pk 112 to pk 130 : ក្រួស​ក្រហម ( អាច​មាន​រអិល​បន្តិចបន្ទួច ពេល​ភ្លៀង​លើ​កំណាត់​ខ្លះៗ )

5 – pk 130 to pk 160 :កៅស៊ូ

6- pk 160 to pk 175 : ក្រួស​ក្រហម

7- pk 175 to pk 198 ( កោះ​កុង) : កៅស៊ូ

យ៉ាងណាមិញ លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ទោះបី​កំណាត់​ផ្លូវ​ខ្លះ​នៅ​ជា​គ្រួស​ក្រហម​ ប៉ុន្តែ​អ្នក​បើកបរ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន​​មិន​មាន​បញ្ហា​អី​នោះ​ទេ។

ផ្លូវជាតិលេខ ១០ ​សាងសង់​លាត​សន្ធឹង​ពី​ស្រុក​សំឡូត នៃ​ខេត្ត​បាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្ត​រហូត​ដល់​ខេត្តកោះកុង ដែល​វឌ្ឍនភាព​គិត​ត្រឹម​ខែ​មេសា​ឆ្នាំ ២០២៤ សម្រេចការ​ស្ថាបនា​​បាន​ជាង ៨៤%។

ផ្លូវនេះ​មាន​ប្រវែង​សរុប​ ១៩៧,៦៩៧ គីឡូម៉ែត្រ សាងសង់​ដោយ​មាន​ទទឹង​តួ​ផ្លូវ ៩ ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់ (DBST)​។ ក្នុង​គម្រោង​មាន​ការ​សាងសង់​ស្ពាន​ចំនួន ២៨ កន្លែង ​ប្រវែង​ ១.៧២១,៤៦ម៉ែត្រ ដែល​ក្នុងនោះ​មានស្ពានខ្ពស់​ជាងគេ​ដែលមានកម្ពស់ ៧៥ ម៉ែត្រ បណ្តោយ ៥៣០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។

ផ្លូវ​ជាតិលេខ ១០ ជា​បណ្តាញ​ផ្លូវ​គមនាគមន៍ដ៏សំខាន់​​សម្រាប់សម្រួល​ការ​តភ្ជាប់ការ​ធ្វើ​ដំណើរ​និង​ដឹកជញ្ជូន​ពី​ខេត្ត​ភាគ​ពាយ័ព្យ​មាន​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន មក​កាន់​ខេត្ត​ជាប់​សមុទ្រ ហើយ​តាម​ផែនការ​នឹង​បញ្ចប់​ទាំង​ស្រុង​​នៅ​ឆ្នាំ ២០២៥​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

ចំណុចចាប់ផ្តើមផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ស្ថិតនៅខាងជើងវិមានឈ្នះឈ្នះ

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចប្រកាសរកសាច់ញាតិបុរសម្នាក់ដែលគេប្រទះឃើញក្បែរទីលានចាក់សំរាម មានដែកគោលជាប់ក្បាល

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជាតិជិត៣សែននាក់ និងអន្តរជាតិជាង៥ម៉ឺននាក់កាលពីសប្តាហ៍មុន

សន្តិសុខសង្គម៥ ម៉ោង មុន

ស្នងការរាជធានីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា៤នាក់ពាក់ព័ន្ធករណីឃាត់​រ៉ឺម៉កម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោ ស សុខា បញ្ជាឱ្យ​ចាត់វិធានការច្បាប់ លើអ្នកឆ្លៀតប្រព្រឹត្តអំពើពុករលួយពេលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់​

Sokha Hotels

ព័ត៌មានពេញនិយម