ព័ត៌មានជាតិ
ជនជាតិព្នងរៀបចំពិធីសែនព្រេនដើម្បីអភិរក្សប្រពៃណីពីដូនតា
ជនជាតិព្នងមកពីបណ្ដាខេត្តចំនួន៤ មានខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងមានចំនួន១២ភូមិបាននាំគ្នាកាប់ក្របីផឹកស្រាធ្វើពីធីសែនព្រេន ដើម្បីសុំសេចក្តីសុខចម្រើនពីម្ចាស់ទឹកម្ចាស់ដីទៅតាមទម្លាប់ បង្ហាញពីការអភិរក្សប្រពៃណី សម្រាប់ឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិតាម ។

លោក សេត កាល អាយុ៧៥ឆ្នាំរស់នៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាមេកន្ទ្រាញជនជាតិព្នងបានបញ្ជាក់ថា កូនចៅជំនាន់ក្រោយជាអ្នកបន្តវេនរក្សានូវប្រពៃណីនេះ ព្រោះជនជាតិព្នងពេលបានធ្វើពិធីសែនព្រេនម្តងៗ នៅពេលទៅធ្វើស្រែចំការតែងតែទទួលបានភោគផលច្រើន ហើយសត្វចង្រៃមិនស៊ីបំផ្លាញ។ លោកបន្តថា ជាងនេះទៀតការរស់នៅរបស់កូនចៅនៅក្នុងភូមិក៏ទទួលបានសេចក្តីសប្បាយសុខចម្រើនគ្រប់គ្នា សត្វពាហនៈមិនកើតជំងឺឆ្លង ទើបចាស់ទុំនាំគ្នាដឹកនាំធ្វើពិធីនេះឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ កុម្ភៈ ។

លោក ជ្រោយ ញ៉ុង តំណាំងបងប្អូនជនជាតិទាំងអស់នៅក្នុងកម្មវិធីសែនព្រេនបានបញ្ជាក់ថា នេះជាការគោរពតាមចាស់ទុំតៗគ្នាមក ព្រោះយល់ឃើញថាប្រពៃណីមួយនេះមិនអាចលប់បំបាត់ចោលបានទេ ទោះបីថាសម្លៀកបំពាក់សម្ភារៈប្រើប្រាស់មួយចំនួន ត្រូវបាត់បង់ទៅហើយក៏ដោយ តែប្រពៃណីសែនព្រេនមិនបោះបង់ចោលឡើយហើយការសែនព្រេននេះ មានចាស់ព្រឹទ្ធាចារ្យមានស្រីមានប្រុសទាំងអស់មកចូលរួមកាប់ក្របី ហើយមានកម្មវិធីវាយឃ្មោះទៀត និងកម្មវិធីរបស់ជនជាតិដើមភាគតិចព្នងអញ្ចឹងវប្បធម៌ប្រពៃណីហ្នឹង វាមានអញ្ចឹង។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានទទួលស្គាល់ថា ការរៀបចំរបស់បងប្អូនជនជាតិព្នងពេលនេះពិតជាបានបង្ហាញឲ្យឃើញពីការសាមគ្គីភាពមួយនៅក្នុងឃុំរបស់យើង ព្រោះថាអាជ្ញាធរ ឃុំ ស្រុក តែងតែចង់ឲ្យប្រជាពលរដ្ឋយើងទទួលបានសិទ្ធរស់នៅ និងមានភាពរីកចម្រើនគ្រប់យ៉ាង។
លោកបន្តថា ពិធីនេះអាជ្ញាធរធ្វើការគាំទ្រ និងចូលរួមជាមួយបងប្អូនជនជាតិដើមជាថវិកា៥០ម៉ឺនរៀល ដើម្បីលើកទឹកចិត្តឱ្យកាន់តែមានភាពសប្បាយរីករាយស្ថិតនៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ។

សូមបញ្ជាក់ថា ជនជាតិព្នងអភិរក្សប្រពៃណីនេះតាំងពីដូនតាតរៀងមក ដូចជាពិធីសែនព្រេនចំពោះម្ចាស់ទឹកម្ចាស់ដី បួងសួងសុំសេចក្តីសុខ ពិធីសែនអ្នកតាភ្នំសុំជួយការពារដំណាំដាំដុះចៀសផុតពីសត្វចង្រៃស៊ីចំផ្លាញ ពិធីសែនប្រយុងស្រែសុំឱ្យបារមីព្រៃប្រឹក្សាជួយឱ្យបានភោគផលច្រើន ពិធីសែនស្រូវឡើងជង្រុកទុកដាក់ឱ្យបានគង់វង្ស ពិធីសែនព្រេនបុណ្យកំសាន្ដភូមិនៅមុនរដូវចូលឆ្នាំនេះជាដើម ៕
អត្ថបទ៖ ងិនលីម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


