ព័ត៌មានជាតិ
ប្រពៃណីសែនស្រូវឡើងជង្រុក របស់ជនជាតិដើមភាគតិចព្នង
ពលរដ្ឋជនជាតិដើមភាគតិច ព្នង នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាប្រារព្ធពិធីសែនស្រូវឡើងជង្រុក និងសុំសេចក្តីសុខសេចក្ដីចម្រើនក្នុងការរស់នៅ និងការប្រកបរបបចិញ្ចឹមជីវិត រស់នៅប្រចាំថ្ងៃ ដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិតាម។

ក្នុងការប្រារព្ធពិធីតាមប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សេត កាល់ មេកន្ត្រាញជនជាតិព្នងដឹកនាំអភិរក្សប្រពៃណីបញ្ចាក់ថា ពលរដ្ឋជនជាតិព្នងរួមមាន គ្រឹង គួយ កាវែត ទំពួន ព្រៅ ខិ លន់ មិល ស្ទៀង ចារាយ ក្រោល កាចក់ ព័រ ខោញ ថ្មូន ស្អូច បាននាំគ្នាធ្វើពិធីសែនព្រេនទៅតាមទំនៀមទំលាប់មាន ក្របីស ក្របីខ្មៅ នំចំណី មាន់ ជ្រូក ផ្លែឈើ អាហារ ស្រាពាងទៅតាមទីតាំងរស់នៅរៀងៗខ្លួន។
លោកបន្តថា ការអភិរក្សទំនៀមទំលាប់នេះពលរដ្ឋជនជាតិព្នង បានប្រមូលផ្តុំគ្នារៀបចំធ្វើនៅទីតាំង អាស្រមអ្នកតា ធ្វើពិធីសែនព្រេន ម្ចាស់ទឹកម្ចាស់ដី សុំឱ្យបរមី ផ្តល់សេចក្តីសុខសេចក្ដីចម្រើន និងបានបង្ហាញពីរបៀបរបរនៃការរស់នៅប្រចាំថ្ងៃ ឱ្យកូនចៅជំនាន់ក្រោយគោរពប្រតិបត្តិតាម។

លោកស្រី ក្រាញ ឆិល ជនជាតិព្នងនៅភូមិក្បាលរមាស ឃុំក្បាលរមាសបានបញ្ជាក់ថា ប្រពៃណីនេះចាស់ទុំជនជាតិបានដឹកនាំកូនចៅឱ្យរួមគ្នាអនុវត្តតាមដើម្បីបង្ហាញការដឹងគុណដល់ដូនតា ហើយការរស់នៅតាមគ្រួសារនីមួយៗត្រូវដឹងគុណចំពោះឪពុកម្តាយ និងត្រូវចេះគោរពចាស់ទុំ ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រូបង្រៀន ដើម្បីធ្វើជាពលរដ្ឋល្អ ទោះបីថា បងប្អូនជនជាតិមានអំបូរខុសគ្នាយ៉ាងណាក៏ដោយ។

លោក ប៉ែន សុបុល មេឃុំក្បាលរមាស បានសាទរចំពោះការយល់ដឹងនេះ ព្រោះបងប្អូនជនជាតិយើងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងរៀបចំតំបន់រស់នៅប្រកបដោយភាពសុខដុមរមនាស្ថិតនៅក្រោមដំបូលសុខសន្តិភាពដោយគ្មានការរើសអើងអ្វីឡើយ។

លោកសំណូមពរឱ្យពលរដ្ឋទាំងអស់ ត្រូវបន្តបង្កើនសាមគ្គីភាពគ្នាឱ្យកាន់តែល្អជាងនេះ ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានរស់នៅឱ្យកាន់តែរីកចម្រើនឡើងទៀត ព្រោះបច្ចុប្បន្នអាជ្ញាធរស្រុក ខេត្ត បានស្ថាបនាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វបែបយ៉ាង នៅក្នុងមូលដ្ឋាន មានទាំងសាលារៀន.វត្តអារាម, មណ្ឌលសុខភាព.ផ្លូវ,ទឹក.ភ្លើង.ជាដើម។ល។
សូមបញ្ជាក់ថា ពលរដ្ឋជនជាតិដើមភាគតិចបាននាំគ្នាធ្វើពិធីសែនព្រេនអភិរក្សប្រពៃណីជារៀងរាល់ឆ្នាំ ទៅតាមទំនៀមទំទំលាប់រៀងៗខ្លួន៕
អត្ថបទ៖ ហុង វិនជូរ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


