Connect with us

ព័ត៌មានជាតិ

បណ្ឌិត​ យង់ ពៅ ពន្យល់​ពី​ប្រវត្តិនិង​អត្ថន័យមិត្តភាព​ដែកថែប​កម្ពុជា-ចិន

បានផុស

នៅ

ក្នុង​កិច្ច​ពិភាក្សាពិសេស​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ ក្រោម​ប្រធាន​បទ ​«ហេតុ​អ្វី​ចិន​-កម្ពុជា​ ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ចាំ​បាច់​?» កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ នេះ លោក​បណ្ឌិត​ យង់​ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​ចង្អុល​បង្ហាញ​ថា ទំនាក់ទំនង​កម្ពុជា​-ចិន មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយតាំង​ពី​សម័យ​បុរាណ​​ និង​រហូត​ឈាន​ដល់​ដំណាក់​​កាល​មិត្តភាព​គ្រប់​ជ្រុងជ្រោយ គឺ​«មិត្តភាព​ដែក​ថែប» ដែល​បាន​​ប្រកាស​ដោយ​លោក​ប្រធានាធិបតី​ ស៊ី ជិនពីង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ទំនាក់​ទំនង​រវាង​កម្ពុជា-ចិន ដែល​ប្រទេស​ទាំង​ពីរ​​មិន​អាច​ខ្វះ​គ្នា​បាន និង​ត្រូវ​ការ​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ លោក​ បណ្ឌិត​ យង់​ ពៅ បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវរបស់​អ្នក​ប្រវត្តិសាស្ត្រ​ចិន និង​កម្ពុជា ដែល​​លោក​ធ្លាប់​បាន​សិក្សា​នា​ពេល​កន្លង​មក​ ទំនាក់ទំនង​​កម្ពុជា​-ចិន កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ ១៤៤៣ នា​សម័យ​នគរភ្នំ​ ដែល​ស្ថិត​ក្រោម​រជ្ជកាល​ស្ដេច ១០​ អង្គ មាន​ព្រឹត្តិការណ៍​ ១០ ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ចិន។ ​មិន​តែ​ប៉ុណ្ណោះ ក៏មានភស្តុតាង​ជាក់​ស្ដែង ស្រប​ពេល​ដែល​លោក​បាន​ទៅ​ទស្សនា​ប្រាសាទបាយ័ន ប្រទះ​ឃើញមាន​វត្តមាន​របស់​កង​ទ័ព​រាជវង្ស​សុង ស្ថិត​ក្នុង​សតវត្ស​ទី​១២​ ​​ក្នុង​ក្បួន​ទ័ព​ដង្ហែ​របស់​ព្រះបាទជ័យវរ្ម័ន​ទី​៧ ​ដែល​បាន​ឆ្លាក់​នៅ​លើ​ផែ​ប្រាសាទ ហើយ​នេះ​គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សម្ព័ន្ធភាព​មួយរវាង​ប្រទេស​និង​ប្រទេស​នា​សម័យ​មហានគរ​។ ​​

លោក​អគ្គលេខានៃ​រាជ​បណ្ឌិត​សភាកម្ពុជាបាន​​លើក​ឡើងបន្ត​​ថា មុន​ឈាន​ដល់​ការ​បង្កើត​នូវ​ «មិត្តភាព​ដែកថែប» ​នេះ​ឡើង​ ប្រទេស​ទាំង​ពីរ​បាន​គាំ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិន​បានប្រកាស​គាំ​ទ្រ​នយោបាយ​កម្ពុជាមិន​ឱ្យ​ខ្មែរ​វៀតមិញ​តំណាង​នៅ​ក្នុង​សន្និសីទ​ហ្សឺណែវ។ ​ដូច​នេះ ​អ្វី​ដែល​កម្ពុជា​បាន​ប្រកាស​តប​ទៅ​វិញ​ គឺ​ការ​គាំ​ទ្រ​ឱ្យ​ប្រទេស​ចិនមាន​មុខ​នៅ​ក្នុង​កៅ​អី​នៃ​អង្គការ​សហប្រជាជាតិ។

ជុំ​វិញ​ការ​លើក​ឡើង​ខាង​លើនេះ​ លោក​ បណ្ឌិត យង់ ពៅ​ ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា​ ​ពាក្យ​ថា «​មិត្តភាព​ដែកថែប» គឺ​ជា​ឆត្រ​ នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​-ចិន ​បាន​ឧទ្ទិស​ដោយ​ប្រមុខ​ដឹក​នាំ​ទាំង​ពីរ ដែល​បង្ហាញ​ពី​ទំនាក់​ទំនង​មួយ​មាន​ភាព​រឹង​មាំ គ្មាន​អ្នក​ណា​អាច​បំបែក​បាន ហើយ​ទំនាក់​ទំនង​ផ្សេង​ៗ ក៏​ស្ថិត​ក្រោម​ឆត្រ​​នៃ​មិត្តភាព​ដែកថែប។ ហើយ​កិច្ច​សហប្រតិបត្តិ ការណ៍​​ត្បូងពេជ្រ ដែល​សម្ដេច​តេជោ ទើប​តែ​ប្រកាស​ទៅ​កាល​​ពេល​កន្លង​នេះក៏​ស្ថិត​នៅ​ក្នុង​ឆត្រ​នៃ​មិត្តភាព​ដែកថែប​មួយ​នេះ​។

ដោយ​ឡែកចំពោះ ការ​ប្រកាស​ពី​​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​​គឺ «មិត្តភាព​ត្បូង​ពេជ្រ» ​ដើម្បី​​បង្ហាញ​នូវ​ភាព​ភ្លឺ​យ៉ាង​ត្រចះ​ត្រចង់​នៃ​មិត្ត​ភាព​ដ៏​រឹង​មាំ​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា-ចិន ស្រប​ពេល​​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ទីក្រុង​ប៉េកាំង ក្នុង​ការ​ប្រារព្ធ​ខួប ៦៥ ​ឆ្នាំ​ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ និង​ពេល​ដែល​ប្រទេស​ជា​​ច្រើន​បាន​ចាត់​ទុក​ចិន​ជា​ប្រទេស​ឯកោ​ ក្នុង​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩។ មិន​តែ​ប៉ុណ្ណោះ​ ខណៈ ​ពេល​សម្ដេច​តេជោទៅ​ប្រទេស​ចិន​ក្នុង​កំឡុង​ពេល​កូវីដ​១៩ នេះ​ បាន​ធ្វើ​ឱ្យ​ចិនងាក​មក​ជា​ប្រទេស​ដែល​លែង​ឯកោ​តទៅ​ទៀត​ និង​បាន​បង្ហាញ​ពី​ការ​គាំ​ពារ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ជិត​ស្និទ្ធិ​ជាង​មុន​។​

បន្ថែមពីនេះលោក​បណ្ឌិត យង់ ពៅ បាន​បញ្ជាក់​ថា​ ចំពោះ​ពាក្យ​ «មិត្តភាព ដែកថែប» មិន​មែន​មានតែ​ក្នុងពាក្យ​នយោបាយ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​មាន​នៅ​ក្នុង​ការអនុវត្ត​ជាក់​ស្ដែង តាំង​ពី​បុរាណ​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​ ​និង​អ្វី​ដែល​សម្រេច​បាន​​នៅ​ក្នុង​មិត្តភាព​ត្បូង​ពេជ្រមាន​ ៤​ គឺ​ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​គាំពារ​កសិកម្ម ព្រម​ទាំង​ទំនិញ​កសិផល​ផ្សេងៗ​ជា​ច្រើន​ទៀត៕

ដោយ​៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ ចាត់តាំងក្រុម​ជំនួយ​ការ​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ និងថវិកា​ជូន​ដល់​គ្រួសារ​សព​​លោកព្រឹទ្ធាចារ្យ​​ គង់ ណៃ ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ជួន ណារិន្ទ៖​ រាល់​សមិទ្ធ​ផល​​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​​គឺ​ផ្តើម​ចេញ​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិសភាព ស្ថិរភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

គ្រឿង​ញៀន​ជាង​១០​គីឡូក្រាម ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ នៅ​ក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ខេត្តសៀមរាប

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋជាង ១០០គ្រួសារ ស្នើរដ្ឋាភិបាលអន្តរាគមន៍ ករណីកាត់ឆ្វៀលដីតំបន់៣ ប៉ះចំដី ស្រែពួកគេ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សហភាពពលកម្មជាតិកម្ពុជា ប្តឹងក្រសួងមហាផ្ទៃថា របាយការណ៍សង់ត្រាល់មានលក្ខណៈញុះញ៉ង់ និងប៉ះពាល់ដល់ប្រយោជន៍កម្មករជិត១លាននាក់

Sokha Hotels

ព័ត៌មានពេញនិយម