Connect with us

ព័ត៌មានជាតិ

កម្ពុជា​ទម្លាក់ពន្ធនាំចូលរថយន្តអគ្គិសនី ​៥០​ភាគរយ ដើម្បីបង្កើនការប្រើប្រាស់

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា រាជរដ្ឋាភិបាលបានទម្លាក់ពន្ធនាំចូលរថយន្តអគ្គិសនីចំនួន ៥០ ភាគរយ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តប្រភេទនេះនៅកម្ពុជា​ឱ្យ​កាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធី «អបអរសាទរខួប ៣ ឆ្នាំ និងការដាក់តាំងពិព័រណ៍លក់លេខពិសេសផ្ទាល់ខ្លួន» នៅ​សួនច្បារ​វត្តបទុមវតីនៅព្រឹកថ្ងៃទី ៧ ខែមីនានេះ លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបន្ធូរបន្ថយពន្ធនាំចូលអគ្គិសនីនេះ គឺដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែច្រើន សំដៅកាត់បន្ថយការបំពុលបរិស្ថាននៃឧស្ម័នកាបូនឌីអុកស៊ីត ដែលបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈខណៈការនាំចូលយានយន្តដែលដើរដោយប្រេងឥន្ធនៈ តម្រូវឱ្យបង់ពន្ធនាំចូលរហូតដល់ ១២០ ភាគរយ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជួន គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ចំនួនយានយន្តអគ្គិសនីចុះបញ្ចីមានចំនួនសរុប ៧៩៤ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤០៨ គ្រឿង ម៉ូតូកង់បីមានចំនួន ៣៥៥ គ្រឿងនិងម៉ូតូមានចំនួន ៣១ គ្រឿង បើប្រៀបធៀបរវាងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២២ ដែលមានចំនួន​៦៦២ គ្រឿង និងឆ្នាំ២០២១ យានយន្តអគ្គិសនី មានចំនួន ៦៣ គ្រឿងមានគឺកំណើនប្រមាណ៩៥១ភាគរយ។

ចំណែកនៅខែមករា ឆ្នាំ២០២៣ រថយន្តអគ្គិសនីចំនួន ៦២ គ្រឿង បានធ្វើការចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ គឺមានកំណើនរថយន្តអគ្គិសនីចុះបញ្ជីប្រមាណ​១២៤ ភាគរយ។

រីឯស្ថានីយចំណតរថយន្តអគ្គិសនី បច្ចុប្បន្នមាន ១៣ ទីតំាង ក្នុងនោះនៅក្រសួងសាធារណការ និងដឹកជញ្ជូន ៤ ទីតំាង, នៅផ្សារទំនើបអ៊ីអនសែនសុខ ចំនួន ១ទីតំាង, នៅស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ព្រៃស ១ ទីតំាង, ស្ថានីយ៍ប្រេងឥន្ទនៈភីធីធី ៣ ទីតំាង, នៅខេត្តសៀមរាប ១ ទីតំាង, នៅខេត្តព្រះសីហនុ ១ទីតំាង, នៅខេត្តបាត់ដំបង ១ទីតំាង, នៅខេត្ត មណ្ឌលគិរី ១ទីតំាង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម