Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់មូលហេតុដែលលើកគំនិតបង្កើតប៉ូលសេដ្ឋកិច្ចទី ៤

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់មូលហេតុដែលសម្ដេចលើកគំនិតបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ ដែលគ្រប់ដណ្ដប់ខេត្តចំនួន ៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍​សាត់ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «បានជាខ្ញុំលើកជាគំនិតថា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ ដែលគ្រប់ដណ្ដប់ខេត្ត ៤ នៅទិសខាងលិច នៅទិសពាយ័ព្យ គឺរួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិននោះ គឺផ្ដើមចេញពីការចរចារវាងខ្ញុំ ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ដែលយើងនឹងបង្កើតគេហៅថា គម្រោងរបៀបមច្ឆា និងអង្ករ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម