ព័ត៌មានជាតិ
សិស្សនិស្សិតកម្រិតវិញ្ញាបនបត្រ ៩០ភាគរយ ទទួលបានការងារក្នុងវិស័យឯកជននៅខេត្តស្វាយរៀង
សិស្ស និស្សិត ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រចាប់ពីឆ្នាំ ២០១៤-២០២២ សរុបមានចំនួន ៦៥២១នាក់ ស្រីចំនួន៣១៨២នាក់ មានអត្រាមានការងារធ្វើប្រមាណ៩០% នៅវិស័យឯកជន និង១០% រៀនបន្ត ប្រកបការងារដោយខ្លួនឯង និងបម្រើការងារ ក្នុងវិស័យសាធារណៈ។

ជាមួយនឹងការលើកទឹកចិត្តសិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារចំនួន ៣អគារ នៅថ្ងៃនេះ។
លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានមានផ្ទៃដីសរុបចំនូន ៧០៩៥ម៉ែត្រការ៉េ មានអគារសរុបចំនួន ៥អគារ ដែលបែងចែកជាអគារសិក្សា ២អគារ អគាររោងជាង១អគារ អគារអន្តេវាសិកដ្ឋាន១អគារ អគាររដ្ឋបាល១អគារ និងមានរោងជាងជួសជុលរថយន្តចំនួន១។

លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញក្នុងពិធីសម្ពោធអគាសិក្សា និងប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានលើកឡើងថា សមិទ្ធផលប្រកប ដោយផ្លែផ្កា ដែលយើងទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពថ្មី មួយទៀត ដែលបញ្ជាក់ឱ្យឃើញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងនិងពង្រីកវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងការ អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក្នុងដំណាក់កាលថ្មីដែលយើងកំពុងធ្វើ សមាហរណកម្មទៅក្នុងតំបន់ និងសាកលភាវូបនីយកម្មពិភពលោក។ ប៉ុន្តែយើងបានឆ្លងកាត់រយៈពេលជាង ៣០ឆ្នាំ កន្លងទៅរហូតបច្ចុប្បន្ននេះយើងមានធនធានមនុស្សគ្រប់គ្រាន់ទាំងក្នុងមជ្ឈដ្ឋាននិស្សិត បញ្ញវន្ត និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាច្រើនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍប្រទេស។

ទន្ទឹមនឹងនេះ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាចាត់ទុកថាជាវិស័យអាទិភាពមួយផងដែរក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាពដូចចែងក្នុងយុទ្ធសាស្រ្តចតុកោណ។ លើសពីនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្តាល វិជ្ជាជិវៈ បាននិងកំពុងបន្តរៀបចំ និងដាក់ស្នើឱ្យអនុម័តលើផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញ ឆ្នាំ២០២២-២០៣៥ ដើម្បីពង្រឹងធនធានមនុស្សឱ្យមានជំនាញ និងសមត្ថភាពពិតប្រាកដ សម្រាប់បំពេញនូវតម្រូវការរបស់ វិស័យឯកជន ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងច្បាប់ស្តីពីការវិនិយោគឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ពេជ សោភ័ន សូមអំពាវនាវដល់គណៈគ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យនៃវិទ្យាស្ថានទាំងអស់ ឱ្យខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ប្រសិទ្ធភាពអប់រំ ដើម្បីជាវិភាគទានដ៏ថ្លៃថ្លា ក្នុងការស្តារ និងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលស្ថិតក្នុងកន្សោមអាទិភភាពនៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ភក្ដី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


