ព័ត៌មានជាតិ
មន្ត្រី៖ស្ថានភាពកុមារនៅអង្គការសុវណ្ណកុមារ កាន់តែវឹកវរ
គណៈកម្មការអន្តរក្រសួង ឬ គណៈកម្មការចម្រុះ បានសម្រេច ដកសិទ្ធិជាបណ្ដោះអាសន្ននូវតួនាទីរបស់អ្នកគ្រប់គ្រងបច្ចុប្បន្ន នៃ អង្គការសុវណ្ណកុមារ។
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវីនីតិសម្បទា បានប្រាប់ឲ្យដឹងថា គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើង ដើម្បីដោះស្រាយបញ្ហារបស់កុមារ នៅ អង្គការសុវណ្ណកុមារ មិនមែនដោះស្រាយជម្លោះរបស់អ្នកគ្រប់គ្រងចាស់ និងអ្នកគ្រប់គ្រងថ្មីទេ ។

លោកថា បន្ទាប់ពីការចុះធ្វើអធិការកិច្ចពិសេស បានឃើញថា ស្ថានភាពកុមារនៅអង្គការសុវណ្ណកុមារ បច្ចុប្បន្ននេះ មិនដូចជាកុមារនៅក្នុងមណ្ឌលឡើយ ព្រោះកុមារហ៊ានប្រឆាំង រហូតដល់ហ៊ានគំរាមអ្នកគ្រប់គ្រង ពោលគឺស្ថានភាពកាន់តែវឹកវរ និង ក្តៅទៅៗ ។
លោក តូច ចាន់នី បានបន្ថែមថា“ យើងមិនអាចបន្ទោសកុមារបានទេ ! មិនអាចបន្ទោសបាន ដោយហេតុថា កាលពីមុនកុមារទាំងនោះ ជាកុមារស្លូតបូត មានសុជីវធម៌ ទើបតែពេលបច្ចុប្បន្នេះទេ ទើបកុមារបញ្ចេញអាកប្បកិរិយាបែបនោះ ក៏ព្រោះតែអ្នកគ្រប់គ្រងធ្វើកិច្ចការមិនបានល្អ ធ្វើឱ្យកុមារបាត់ភាពកក់ក្តៅ បាត់បង់សេរីភាព រហូរកុមារទទួលយកមិនបាន ។ ហេតុនេះមូលហេតុ និង គោលដៅដ៏សំខាន់បំផុត នៃ គណៈកម្មការចម្រុះ ដែលសម្រេចចិត្តជ្រើសយកជម្រើសដកសិទ្ធិជាបណ្តោះអាសន្ន នូវតួនាទីអ្នកគ្រប់គ្រងបច្ចុប្បន្ននេះ គឺ ដើម្បី សម្រួលស្ថានការណ៍ “ ប៉ុន្តែការដកហូតសិទ្ធិនេះត្រូវស្នើសុំកិច្ចសហការជាមួយក្រសួងយុត្តធម៌ និងស្ថាប័នតុលាការជាមុន។
លោក តូច ចាន់នី បានបញ្ជាក់ថា ការដកសិទ្ធិអ្នកគ្រប់គ្រងនេះ គឺគ្រាន់តែជាការដកបណ្ដោះអាសន្នសិនប៉ុណ្ណោះ ។ ហេតុនេះអ្នកគ្រប់គ្រងបច្ចុប្បន្ន នឹងអាចត្រូវបានប្រគល់ការងារវិញ ឬ យ៉ាងណានោះ គឺអាស្រ័យទៅលើលទ្ធផលនានា បន្ទាប់ពីក្តីក្តាំរបស់គាត់ត្រូវបានតុលាការបិទបញ្ចប់ ៕
អត្ថបទ ៖ វត្តី




-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


