ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កិច្ចការព្រំដែនជំរុញឪពុកម្ដាយជួយកូនៗឱ្យស្រលាញ់ការសិក្សាតម្រង់ទិសឱ្យក្លាយជាធនធានមានតម្លៃចំពោះជាតិ
រដ្ឋលេខាធិការកិច្ចការព្រំដែនលោក សៀន សុវណ្ណា បានជំរុញដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ជួយអប់រំកូន ក្មួយ នៅផ្ទះរៀងខ្លួនដើម្បីឱ្យពួកគាត់ស្រលាញ់ការសិក្សា មានសីលធម៌ និងយកចិត្តទុកដាក់លើការរៀនសូត្រ។ លោកថាការអភិវឌ្ឍជាតិគឺចាំបាច់ត្រូវការធនធានដែលមានគុណភាពអប់រំល្អ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងផ្ដល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សជ័យលាភីនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ឆ្នាំសិក្សា២០២៤-២០២៥ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សៀន សុវណ្ណា បានរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការអប់រំដើម្បីអភិវឌ្ឍធនធានមនុស្ស សំដៅឱ្យយុវជនកម្ពុជា ក្លាយជាទំពាំងស្នងឬស្សីសម្រាប់ចូលរួមអភិវឌ្ឍប្រទេស ទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកបន្ថែមថាការពង្រឹងគុណភាពនៅតាមសាលាគឺជារឿងមួយ តែការអប់រំកូន ក្មួយនៅផ្ទះគឺជាសំខាន់មួយទៀតដែលត្រូវការការចូលរួមពីអាណាព្យាបាលគ្រប់រូបដើម្បីតម្រង់ទិសពួកគេឱ្យយកចិត្តទុកដាក់លើការសិក្សា។
លោកថា៖ «សូមមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវអប់រំកូនៗនៅផ្ទះរៀងៗខ្លួន ដើម្បីឱ្យពួកគាត់ស្រលាញ់ការសិក្សា និងយកចិត្តទុកដាក់ខ្ពស់លើការសិក្សា»។

លោកក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សផងដែរឱ្យខិតខំរៀនសូត្រនិងចាប់យកឱកាសការងារល្អៗដើម្បីជួយដោះស្រាយជីវភាពនៅក្នុងគ្រួសារ និងជួយលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកបានអបអរសាទរ ចំពោះសិស្សានុសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ ដែលទទួលសញ្ញាបត្របណ្តោះអាសន្ននាពេលនេះ និងសូមកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលា អន្តរជាតិភ្យូឆឺរប្រាយទាំងអស់ ដែលបានបណ្តុះបណ្តាលសិស្សានុសិស្ស ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ប្រកបដោយគុណភាពអប់រំខ្ពស់៕


ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


