Connect with us

សេចក្ដីជូនដំណឹង

សាកលវិទ្យា​ល័យ ប៊ែលធី អន្តរជាតិ រៀប​ចំពិព័រណ៍​អប់រំ​នៃ​សន្និសីទ​​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ ប៊ែល​ធី លើកទី៨ (ប៊ី អាយ ស៊ី ស៊ី) និងវេទិកាស្រាវជ្រាវ លើកទី២​ ឆ្នាំ២០២៥ ​ជាមួយ​សាកលវិទ្យាល័យ​ដៃ​គូ​ចំនួន ៣០ មកពី ១៤ប្រទេសជុំវិញពិភពលោក

បានផុស

នៅ

​នាថ្ងៃទី៦-៧ ខែ​មិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​ បានរៀ​ប​ចំពិព័រណ៍​អប់រំ​​នៃ​សន្និសីទ​កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥-The 8th BICC – Education Fairs 2025 ស្តីពី “​ឱកាស​អាហារូបករណ៍ និង​ការ​រៀប​ចំ​ជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities​ and ​Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី២ ឆ្នាំ២០២៥-The 2nd BICC -​ Research Forum 2025 ស្តីពី“តួនាទីរបស់គ្រឹះ​ស្ថានឧត្តមសិក្សា​ក្នុងការលើកកម្ពស់​ការ​សិក្សា​ពេញ​មួយជីវិត-Roles of Higher Education Institutions in Promoting Lifelong Learning” ក្រោមអធិប​តី​ភាព​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ ​ តំ​ណាង​រាស្ដ្រ​មណ្ឌល​រាជ​ធានីភ្នំ​ពេញ ​ស្ថាបនិក​-អគ្គ​នា​យក​ប៊ែលធី​គ្រុប ​និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាលសាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ និង​ដោយ​មាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ព្រមទាំងមានការ​ធ្វើ​បទបង្ហាញ​ពីសាកលវិទ្យាល័យ​ដៃគូចំនួន​៣0 មកពី ១៤ប្រទេសជុំវិញពិភពលោក (កម្ពុជា អូស្ត្រាលី កាណាដា ចិន ជប៉ុន​ កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ប៉ូឡូញ សិង្ហបុរី ស្វីស ថៃ អង់គ្លេស និង​សហរដ្ឋអាម៉េរិក​) ​ជូន​សិស្ស-និស្សិតប៊ែលធី និងអ្នកអាណាព្យាបាល សរុបជាង ៥,០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន​មានប្រ​សាសន៍​ថា BICC គឺជាសន្និសីទ អន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោល​បំ​ណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ដៃ​គូនៅឯក្រៅប្រទេសដែលបានចុះ​អនុស្សា​រណៈ​យោគយល់គ្នា (MoU) ដើម្បី​រួមចំណែកលើកកម្ពស់គុណភាពវិស័យ​អប់រំនៅ​កម្ពុជា​ឱ្យ​មាន​ការ​ទទួល​ស្គាល់ជាអន្តរជាតិ ដែលផ្តោតលើ ៧ចំណុចសំខាន់ៗ៖

១-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច​ ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក

២-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស

៣-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី

៤-បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម

៥-ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន

៦-ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស

៧-ចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

លោក​សាកលវិទ្យាធិការ បានបន្ថែមថា ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្តង់ដារដែលមានការទទួលស្គាល់ជាអន្តរជាតិ សាកលវិទ្យាល័យ​ក៏​បាន​រៀប​ចំ “វេទិកាស្រាវជ្រាវ លើកទី”២” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ និងកិច្ច​ពិភាក្សា​ចែករំលែកបទពិសោធន៍ និងស្នាដៃសិក្សាស្រាវជ្រាវពីវាគ្មិនជាតិ-អន្តរជាតិជាច្រើន​រូប​ផង​ដែរ​។​

នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិត​សិក្សានៅក្រៅប្រទេ​ស​របស់​អតីតសិស្ស​និទ្ទេស-A ជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង គឺកញ្ញា ទេព មល្លិកា ដែលបាន​បញ្ចប់ការ​សិក្សាពីសាកលវិទ្យាល័យបាងកក នៃព្រះរាជាណាចក្រថៃ លើជំនាញ​យុទ្ធសាស្ត្រ​ទំនាក់​ទំនង និងផ្នត់គំនិត ផងដែរ។

ក្នុងឱកាសនោះ ​លោក​​បណ្ឌិត លី​ ឆេង​ បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាព​នយោ​បាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាព​លេច​ធ្លោនៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់​ដឹក​នាំ​ជា​ច្រើន​រូបទៀតដែលមានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ ដែលនឹងបន្ត​ដឹក​នាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​សម្រេច​ទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យម​កម្រិត​ខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ​លោក​​បណ្ឌិត ក៏បាន​ថ្លែងអំណរ​គុណ​គ្រឹះស្ថានសិក្សាទាំង៣០ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម​សន្និសីទ​ដ៏​មាន​សារៈ​សំខាន់​នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យ​ខ្លួន​ជូន​ដល់​សិស្ស-និស្សិតកម្ពុជា។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC នឹងរួមចំណែកយ៉ាង​ធំ​ធេង​ក្នុងការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យឌីជីថល ស្របតាម​យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។

ជាទីបញ្ចប់ ​លោក​​បណ្ឌិត ក៏​បាន​លើកទឹកចិត្តដល់សាកលវិទ្យាល័យដៃគូទាំងអស់ បន្តចូលរួម​សន្និសីទ​ BICC លើកទី៩ និងវេទិកាស្រាវជ្រាវ លើកទី៣ ឆ្នាំ២០២៦ ដើម្បីរួមគ្នាពង្រឹង​គុណភាពអប់រំ​ទាំង​ថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា​ឱ្យ​បានកាន់​តែ​ប្រសើរ​បន្ថែម​ទៀត​៕

អត្ថបទ​៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម