Connect with us

ព័ត៌មានជាតិ

ប្រឡងឌីប្លូម ​នៅ​ព្រឹក​ថ្ងៃ​ទី​១មណ្ឌល​ភ្នំពេញ​មាន​បេក្ខជន​អវត្តមានជាង២០០នាក់

បានផុស

នៅ

ការប្រឡងសញ្ញាបត្រម​ធ្យម​សិក្សា​បឋ​ម​ភូមិ​ ឬឌីប្លូម​នៅ​ព្រឹក​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជនអវត្តមានជាង​២០០​នាក់​ក្នុងនោះបរុប​មាន១.២៥% ស្រី ០.៩២%​ក្នុង​ចំណោម​បេក្ខជន​សរុ​បជាង១៧០០០​នាក់។​

លោក ហែម ​ស៊ីណារ៉េត ​ប្រធាន​មន្ទីរអប់រំ​ យុវជន ​និង​កីឡា​រាជធានី​ភ្នំពេញ ​បា​ន​ឱ្យ​ដឹ​ង​នៅព្រឹក​ថ្ងៃ​ទី១៤ ខែ​កក្តដា​នេះថា ប្រឡង​ឌីប្លូម​នៅ​ឆ្នាំនេះនៅមណ្ឌលប្រឡង​រាជធានីភ្នំពេញ​មាន​បេក្ខជន​សរុប១៧៦៦៥នាក់ ក្នុង​នោះមា​នបេក្ខជនមកប្រឡងចំនួន១៧៤៤៣នាក់ ​ ស្រី​៨៨៥២នាក់​អវត្តមាន​២២២នាក់​ស្រី៨៣នាក់ ក្នុង​នោះ​បរុស​មាន​១.២៥% ស្រី ០.៩២% ។

 លោក​បាន​បន្ត​ថា ​ឆ្នាំនេះ​មាន​បេក្ខជន​ចូល​រួម​ប្រឡង​ឌីប្លូម​តិច​ជា​ង​ឆ្នាំមុន ដែល​មានបេក្ខជនដាក់ពាក្យចំនួន ​១៨ ៥២៦ នាក់ ស្រី ៩៤៩៨ ​នាក់​ចែក​ជា​៦៨ មណ្ឌលត្រូវជា ៧៧៧ បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តទៀតថា សម្រាប់​ដំណើរការប្រឡងតាមមណ្ឌលសំណេរនីមួយៗទាំង៦៥មណ្ឌល សម្រាប់​ព្រឹកថ្ងៃទី១​៤​ កក្កដា២០២៥នេះ​ បាន​ប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានភាពស្ងប់ស្ងាត់ ​និង​អនុវត្តបានត្រឹមត្រូវតាមសេចក្តី​ណែនាំ​​របស់​ក្រសួង​។​

ការប្រឡង​សញ្ញាបត្រមធ្យម​សិក្សាប​ឋមភូមិ ​ក្រសួង​អប់រំ​ បន្ត​ប្រគល់​សិទ្ធិអំណាច​ និ​ង​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ​ជូន​គ្រឹះស្ថានមធ្យមសិក្សា​នីមួយៗ​រៀប​ចំការ​ប្រឡង​ចាប់​តាំង​ ​ពី​ការរៀប​ចំវិញ្ញាសា ដំ​ណើរការ​សំណេរ ​កំណែ ​ស្រង់បូកពិន្ទុ ​និងប្រកាស​លទ្ធផល​នៅ​តាម​គ្រឹះស្ថាន​មធ្យម​សិក្សានី​មួយៗ​។​ គ្រឹះស្ថាន​មធ្យម​សិក្សានី​មួយៗ​ត្រូវ​ប្រើប្រាស់បុ​គ្គលិក​អប់​រំ​ នៅ​ក្នុង​គ្រឹះស្ថា​ន​មធ្យម​សិក្សារ​បស់ខ្លួន​ធ្វើ​ជា​មេប្រយោគប្រឡង។ ​មន្ទីរ​អប់រំ​ យុវជន ​និង​កីឡា មាន​ភារកិច្ច​បញ្ជូន​មន្ត្រីជំ​នាញ ​ដើម្បី​ត្រួតពិនិត្យ​តាម​មណ្ឌលប្រឡង​មួយ​ចំនួន​ ក្នុង​ករណី​ ចាំ​បាច់​ដោយ​ប្រើប្រាស់ថវិកា​កម្មវិធី​របស់​អង្គភាព និង​មាន​ភារកិច្ច​ចេញ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យម​សិក្សាប​ឋមភូមិ ​ជូន​ដល់​បេក្ខជន​ទាំង​អស់​ដែល​ប្រឡង​ជាប់​។​

ចំពោះ​មុខ​វិជ្ជា​ ដែល​ត្រូវ​ប្រឡង​មាន​ចំនួន ​១០មុខវិជ្ជា ត្រូវជា១១ ​វិញ្ញាសា ​រួម​មាន​តែង​សេចក្ដី ​.គីមី​វិទ្យា .​ផែន​ដី និ​​ងប​រិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ​ការ​សរសេរ​តាម​អាន ​ ជីវវិទ្យា ​ប្រវត្តិវិទ្យា និង​ភាសាបរទេស។

គួរ​បញ្ជាក់​ថា ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​បឋមភូមិ ​ឬ​ឌីប្លូម​សម្រាប់​ឆ្នាំសិ​ក្សា ​២០២​៤​-២០២៥​ មាន​រយៈពេល២​ថ្ងៃចា​ប់ពី​ថ្ងៃទី១៤ និង​១៥កក្តដា ឆ្នាំ២០២៥នេះតទៅនិងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម