Connect with us

ព័ត៌មានជាតិ

ទៅលេងសៀមរាប កុំភ្លេចផ្លែឈើព្រៃ ៣មុខនេះ សម្បូរណាស់នាខែចូលឆ្នាំ

បានផុស

នៅ

ក្នុងអំឡុងពេលជិតចូលឆ្នាំប្រពៃណីជាតិខ្មែរ រហូតដល់ចុងខែមេសានេះ គឺជាពេលវេលា ដែលផ្លែឈើព្រៃ ៣ប្រភេទសម្បូរ​ច្រើនបំផុត គឺផ្លែសិរមាន់ ផ្លែទ្រៀល និងផ្លែគុយ។ ផ្លែឈើទាំងពីរប្រភេទនេះ គឺមានចាប់លក់តាំងពីកុម្ភៈ និងមីនា ហើយសម្បូរ មានលក់ច្រើន និងធូរថ្លៃបំផុតក្នុងអំឡុងខែមេសានេះ។ នេះបើតាមការឱ្យដឹងពីអាជីវករ លក់គុយ និងសិរមាន់ នៅតាម​ដង​ផ្លូវ​រាជធានីភ្នំពេញ និងខេត្ត។

១. ផ្លែសិរមាន់ព្រៃ
ផ្លែសិរមាន់ព្រៃ គឺជាប្រភេទផ្លែឈើព្រៃម្យ៉ាង ដែលមានរសជាតិជូរអែម ហើយអាចរកទិញបាននៅតាមដងផ្លូវ ទឹកដីនៃខេត្តសៀមរាប ជាពិសេសគឺផ្លូវទៅកាន់ រមណីយដ្ឋានអង្គរ។ ប្រជាជនក្នុងភូមិ តែងបេះផ្លែឈើនេះ ក្នុងរង្វង់ខែមីនា រហូតដល់​ខែឧសភា នៅតាមដងស្ទឹងសៀមរាប ក្នុងព្រៃរមណីយដ្ឋានអង្គរ និងព្រៃនៅភ្នំគូលេនជាដើម។ ផ្លែឈើព្រៃមួយប្រភេទនេះ គឺសម្បូរលក់ច្រើនបំផុតនៅក្នុងអំឡុង រដូវកាលចូលឆ្នាំខ្មែរនេះតែម្តង ពោលគឺក្នុងខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ផ្លែគុយ
គុយ ជាផ្លែឈើព្រៃមួយប្រភេទទៀត ដែលមានរសជាតិជូរលាយផ្អែម មានសម្បុរពណ៌លឿង-លឿងទុំ ហើយក្នុង១ឆ្នាំ ផ្លែឈើព្រៃប្រភេទនេះ គឺអាចទទួលផលបានតែម្តងប៉ុណ្ណោះ។ ផ្លែគុយ គឺដុះលូតលាស់ដោយធម្មជាតិ នៅក្នុងតំបន់ព្រៃភ្នំ ជារុក្ខជាតិវល្លិធំៗ ដែលឱ្យផលផ្លែចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសា ដែលទុកថាជារដូវត្រូវ ពេលវេលាដែលសម្បូរ គុយច្រើនបំផុត ហើយក្នុងខែនេះ គុយ គឺមានតម្លៃថោកជាងពេលផ្លែចចេញដំបូង។

៣. ផ្លែទ្រៀល
ជាផ្លែឈើព្រៃ ដែលមានតាមរដូវ ហើយច្រើនសម្បូរនៅក្នុងខេត្តសៀមរាម។ ផ្លែនេះ ពេលដែលវាទុំ គឺមានពណ៌ក្រមាម ហើយផ្លែខ្លះមានរសជាតិជូរ ផ្លែខ្លះមានរសជាតិផ្អែម។

គួរបញ្ជាក់ថា ផ្លែឈើទាំងបីប្រភេទនេះ ជាប្រភេទផ្លែឈើដែលដុះដោយធម្មជាតិដូចគ្នា នៅក្នុងតំបន់ព្រៃ ពិសសគឺឃើញ មានច្រើននៅក្នុងទឹកដីនៃខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម