ព័ត៌មានជាតិ
ការបោះបង្គោលព្រំដែនក្នុងខេត្តមណ្ឌលគិរី សេសសល់ចំណុចតិចតួច កំពុងជំរុញដោះស្រាយបន្ត
ឆ្លើយតបទៅសំនួររបស់កម្ពុជាថ្មីពីកិច្ចការបោះបង្គោលព្រំដែនរវាងកម្ពុជាវៀតណាមក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជាវៀតណាមក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីនៅសេសសល់ចំណុចតិចតួចមួយចំនួនទៀត ខណៈគណៈកម្មការចម្រុះកិច្ចការព្រំដែនកំពុងជំរុញដោះស្រាយបន្តទៀត។

ថ្លែងក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តមណ្ឌលគិរីនៅទីស្តីគណៈរដ្ឋមន្រ្តីនៅព្រឹកមិញនេះ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្នុងប្រវែងព្រំដែនសរុបជាង ៣០០ គីឡូម៉ែត្រ ការបោះបង្គោលព្រំដែនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីចំណុចខ្លះមិនទាន់មានការឯកភាពគ្នានៅឡើយ គឺនៅភូមិសាស្ត្រឃុំដាក់ដាំចាប់ពីបង្គោលលេខ ៥៦ ដល់ ៦០ ខណៈដែលគណៈកម្មការចម្រុះកិច្ចការព្រំដែនកំពុងជំរុញដោះស្រាយជាមួយភាគីប្រទេសវៀតណាមបន្តទៀត។
លោកបានអះអាងថា កិច្ចការបោះបង្គោលព្រំដែនជាភារកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន ហើយរដ្ឋបាលខេត្តបានត្រឹមជាអ្នកសម្របសម្រួលតែប៉ុណ្ណោះ។
ខេត្តមណ្ឌលគិរីស្ថិតនៅភូមិភាគឦសានមានចម្ងាយ ៣៨២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តមណ្ឌលគិរីមានព្រំប្រទល់ជាប់ខេត្តចំនួន ៣ របស់ប្រទេសវៀតណាមគឺ ខេត្តដាក់ឡាក់ ដាក់ណុង និងខេត្តប៊ិញភឿកសរុបប្រវែង ៣១៤.៦៦៤ គីឡូម៉ែត្រ។


ខេត្តទេសចរណ៍ភាគឦសាននេះ មានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗចំនួន ០៣ ជាមួយប្រទេសវៀតណាមក្នុងនោះមាន៖ ច្រកទ្វារទ្វេភាគីឡាប៉ាខេ នៅស្រុកកែវសីមា ច្រកទ្វារទ្វេភាគីដាក់ដាំនៅស្រុកអូររាំង និងច្រកទ្វារទ្វេភាគីណាំលៀរ នៅស្រុកពេជ្រាដា។ ដោយឡែកច្រកទ្វារជីមៀត ក្នុងស្រុកកោះញែក មិនទាន់ដំណើរការនៅឡើយ ព្រោះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធ។
គួរបញ្ជាក់ថា ខេត្តមណ្ឌលគិរីមានពលរដ្ឋសរុបចំនួន ៩៧ ៥៦២នាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិចមានចំនួនស្មើ ៥៥% នៃប្រជាជនក្នុងខេត្តសរុប ក្នុងនោះមាន ៨ អំបូរជនជាតិមាន ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថុន និងកួយ។ ប្រជាពលរដ្ឋមានមុខរបរចម្បងគឺកសិកម្មមានចំនួន ៨២% សិប្បកម្មចំនួន ១% និងសេវាកម្មចំនួន ១៧%៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


