Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរម្នាក់ ភ្ជួរស្រែក្បែរព្រំដែនបង្គោលសីមា៣២ ប៉ះមីនតោនផ្ទុះបណ្តាលឱ្យរងរបួសធ្ងន់

បានផុស

នៅ

ពលរដ្ឋខ្មែរម្នាក់រងរបួសធ្ងន់ ដោយសារតែផ្ទុះមីនតោន នៅចំណុចក្បែរបង្គោលសីមា៣២ ស្ថិតក្នុង ភូមិសាមគ្គី ឃុំគោករមៀត​​ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកម៉ោង៩៖៣៤នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

រូបភាព៖ តំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមព័ត៌មានទទួលបានពីជិតចំនុចកើតហេតុ បានឱ្យដឹងថា ការផ្ទុះនេះ បានឮសម្លេងខ្លាំងដល់ភូមិ ជាសម្លេងផ្ទុះមីនតោន។

តាមសមត្ថកិច្ច ពលរដ្ឋរងគ្រោះ ឈ្មោះ លឹម ស៊ីនួន ភេតប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិថ្មឆ័ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស៊ីឈ្នួលកាន់ត្រាក់ទ័រឱ្យម្ចាស់ឈ្មោះឃុត នី ភេទស្រី អាយុ៥៨ ឆ្នាំ រស់នៅភូមិអណ្ដូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទៅជួលដីស្រែម្តុំព្រំដែនជិតបង្គោលសីមាលេខ៣២ ភូមិសាស្រ្តភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ពេលកំពុងភ្ជួរដីក៏បានជាន់មីនបណ្ដាលឱ្យផ្ទុះរបួសធ្ងន់ និងត្រាក់ទ័រខូចខាតធ្ងន់។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ហើយបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

រូបភាព៖ តំណាង

ដោយ៖ អេម ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម