ព័ត៌មានជាតិ
ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៥ថ្ងៃ
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធផ្សេងៗទៀត នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៥ថ្ងៃ ចាប់បីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមក្រសួងទេសចរណ៍។

រូបភាព៖សង្រ្កាន្តបាត់ដំបង Sankranta Battambang
បើតាមក្រសួងទេសចរណ៍ដដែល ព្រឹត្តិការណ៍សង្ក្រាន្តនៅខេត្តបាត់ដំបង នឹងប្រារព្ធនៅបរិវេណវិទ្យាល័យនេតយ៉ង់ និងរូបសំណាកលោកតាដំបងក្រញ៉ូង ក្រុងបាត់ដំបង។ នៅក្នុងរយៈពេល ៥ថ្ងៃនៃសង្ក្រាន្តនេះ គឺនឹងរៀបចំឲ្យមាននូវកម្មវិធីសំខាន់ៗដូចជា តន្ត្រីសម័យ, ការតាំងពិព័រណ៍ផ្សេងៗ, តំបន់ត្រជាក់ចិត្ត, ភូមិម្ហូបខ្មែរ, តន្រ្តីស្រុកស្រែ, តំបន់សាសនា, ភូមិន ស.ស..យ.ក និងអាហារនៃសេចក្តីស្រឡាញ់ជាដើម។

រូបភាព៖សង្រ្កាន្តបាត់ដំបង Sankranta Battambang

រូបភាព៖សង្រ្កាន្តបាត់ដំបង Sankranta Battambang

រូបភាព៖សង្រ្កាន្តបាត់ដំបង Sankranta Battambang
គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៣ ខេត្តបាត់ដំបងបានរៀបចំ និងតុបតែងលំអយ៉ាងស្រស់ស្អាតនៅតាមទីកន្លែងផ្សេងៗតាមដងផ្លូវ ទីធ្លាសាធារណៈជាដើម ដើម្បីទទួលជនរួមជាតិសម្រាប់បុណ្យប្រពៃណីជាតិមួយនេះ។ ជាមួយគ្នានេះ ក៏មានជាការដាក់តាំងនូវក្រឡានយក្ស ដែលរៀបចំដោយ ស.ស.យ.ក ស្រុកឯកភ្នំ សម្រាប់ដាក់តាំងនៅវិទ្យាល័យនេតយ៉ង់ផងដែរ៕

រូបភាព៖សង្រ្កាន្តបាត់ដំបង Sankranta Battambang
-
សេដ្ឋកិច្ច១៧ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


