ព័ត៌មានជាតិ
បំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក
ដើម្បីចុះបញ្ជីទីតាំងណាមួយជាសម្បត្តិបេតិកភណ្ឌពិភពលោក ទាមទារឲ្យបំពេញលក្ខខណ្ឌនិងឆ្លងកាត់ដំណើរការនីតិវិធីយ៉ាងស្មុគស្មាញ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់បេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការស្នើសុំចុះបញ្ជីទីតាំងណាមួយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវឆ្លងកាត់ការវាយតម្លៃ ហើយសម្បត្តិបេតិកភណ្ឌនេះត្រូវមានលក្ខណៈលេចធ្លោជាសកល (Outstanding Universal Value)។

ការវាយតម្លៃភាពលេចធ្លោជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកមាន ១០ ចំណុច ដែលក្នុងនោះ ៦ ទាក់ទងនឹងសម្បត្តិបេតិកភណ្ឌវប្បធម៌ និង ៤ ទាក់ទងសម្បត្តិបេតិកភណ្ឌធម្មជាតិ។
លោក យិត ចាន់ដារដ្ឋ បញ្ជាក់យ៉ាងដូច្នេះថា «ការបំពេញបានយ៉ាងហោចណាស់លក្ខខណ្ឌ ១ ក្នុងចំណោមលក្ខខណ្ឌទាំំង ១០ នឹងទទួលបានការពិនិត្យវាយតម្លៃ ដើម្បីចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ»។
លោកលើកឧទាហរណ៍ជាក់ស្តែង ការចុះបញ្ជីរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ បានបំពេញនូវលក្ខខណ្ឌរហូតដល់ទៅ ៤ ក្នុងចំណោមលក្ខខណ្ឌទាំង ១០។

ឯកសារពីលក្ខខណ្ឌទាំង ១០ ដើម្បីចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក
ពាក់ព័ន្ធដំណើរការដើម្បីទទួលបានការវាយតម្លៃចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក លោក យិត ចាន់ដារដ្ឋ បានបញ្ជាក់ថា ជាដំបូងក៏មិនអាចស្នើសុំភ្លាមៗបានដែរ គឺត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីបម្រុង (Tentative List) ជាមុនសិន។ បន្ទាប់ពីដាក់ពាក្យស្នើសុំចុះបញ្ជីជាផ្លូវការ អ្នកជំនាញរបស់អង្គការយូណេស្កូ (UNESCO) នឹងចុះមកសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ដើម្បីបញ្ជាក់ថាតើសម្បត្តិនោះពិតជាមានតម្លៃលេចធ្លោជាសកលពិតមែនឬអត់។
ប្រសិនបើអ្នកជំនាញរកឃើញថា វាពិតជាមានតម្លៃសកលមែននោះ គណៈកម្មាធិការនឹងយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ ដើម្បីបោះឆ្នោតសម្រេចថាតើគួរទទួលស្គាល់ ទាត់ចោល ឬទាមទារឲ្យភាគីប្រទេសសាមីធ្វើកិច្ចការបន្ថែមទៀតសិន។
បើតាមមន្រ្តីជំនាញអាជ្ញាធរជាតិអប្សរា មុននឹងត្រូវបានចុះបញ្ជី ប្រទេសសាមីក៏ត្រូវតែបង្ហាញពីការត្រៀមខ្លួន ដោយត្រូវបង្កើតប្រព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីការពារសម្បត្តិនោះដោយខ្លួនឯងជាមុនសិន។ ការការពារនេះរួមមាន ការទប់ស្កាត់ការជីកកកាយខុសច្បាប់ និងការគ្រប់គ្រងសកម្មភាពទេសចរណ៍នានា ដើម្បីកុំឲ្យសម្បត្តិដើមបាត់បង់ ដោយត្រូវមានស្ថាប័នការពារច្បាស់លាស់៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


