ព័ត៌មានជាតិ
សួនបេះដូងក្រដាស បំបែកកំណត់ត្រាពិភពលោក
បេះដូងរាប់សិបម៉ឺនដែលបត់ដោយដៃប្រជាពលរដ្ឋកម្ពុជា ត្រូវបានរៀបចំជាលក្ខណៈសួនដ៏ស្រស់ស្អាតនៅបរិវេណប្រាសាទអង្គរវត្ត។ ការរៀបចំនេះ ធ្វើឡើងសម្រាប់ការបំបែកកំណត់ត្រាពិភពលោក ដែលនឹងត្រូវរាប់នៅថ្ងៃទី ១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣។

បើទោះជាការកៀរគរមហាជនបត់បេះដូងក្រដាសយ៉ាងច្រើនសន្ធឹកនេះ ដើម្បីបំបែកឯតទគ្គកម្មក្តី ប៉ុន្តែសម្រាប់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមរឿងនេះបានអះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣នេះ មិនត្រឹមតែជាខួបគម្រប់ ១០ ឆ្នាំរបស់អង្គរសង្រ្កាន្ត ហើយក៏មិនមែនសម្រាប់តែអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ ប៉ុន្តែអង្គរសង្ក្រាន្តឆ្នាំនេះក៏ដើម្បីអបអរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ផងដែរ។
ឯកឧត្តមបន្តថា ក្រុមការងារអង្គរសង្ក្រាន្ត ក៏នឹងរៀបចំបំបែកឯតទគ្គកម្មពិភពលោកលើវិញ្ញាសារចំនួន២ គឺរាំចង្វាក់ម៉ាឌីហ្សន និងការបត់ក្រដាសជារូបបេះដូង។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការបត់ក្រដាសជារូបបេះដូង តាមផែនការគ្រោងនឹងធ្វើឲ្យបានចំនួន ១ លាន ប៉ុន្តែត្រង់ថា បងប្អូនចូលរួមបានប៉ុន្មាននោះនៅថ្ងៃទី ១១ ខែមេសា នឹងដឹងលទ្ធផល។
បើតាមឯកឧត្តម ហ៊ុន ម៉ានី ឲ្យដឹងបន្ថែមថា បេះដូងក្រដាសដែលបត់ឡើងដោយដៃប្រជាពលរដ្ឋនេះ វាមិនត្រឹមតែជាការធ្វើឡើង ដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាកាដូក្តីស្រលាញ់របស់ពលរដ្ឋកម្ពុជាជូនអត្តពលិក ដែលចូលរួមក្នុងការប្រកួតស៊ីហ្គែម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។
សេចក្តីជូនដំណឹងរបស់ ស.ស.យ.ក បានឱ្យដឹងថា សាធារណជនប្រជាពលរដ្ឋចូលរួមជាសាក្សីក្នុងការរាប់ និងការតាំងបង្ហាញបេះដូងច្រើនជាងគេលើពិភពលោកដោយសេរីដើម្បីចូលរួមក្នុងបុព្វហេតុគាំទ្រដល់អត្តពលិកដែលមានពិការភាពសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ គឿន វេត
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


