ព័ត៌មានជាតិ
បេះដូងក្រដាសបត់ជិត៤លានបេះដូងនៅក្នុងបរិវេណប្រាសាទអង្គរ បានរើចេញនៅថ្ងៃនេះ
សៀមរាប ៖ បេះដូងក្រដាសបត់ជិត៤លានបេះដូង និងជាបេះដូងច្រើនជាងគេលើពីភពលោក បានដោតជាអក្សរខ្មែរ និងជារូបបេះដូង នៅបរិវេណប្រាសាទអង្គរវត្ដ ត្រូវបានដក រៀបចំទុកវិញ បន្ទាប់ពីបានបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក ដោយ Guinness World Records នៃយុទ្ធនាការ Beyond The Games កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣កន្លងមក។
លោក ធុន សីហា យុវជនស្ម័គ្រចិត្ដនៃក្រុមការងារ Beyond The Games បានឱ្យដឹងនៅថ្ងៃទី២៤នេះថា បេះដូងដែលរៀបជាអក្សរខ្មែរនិងរូបបេះដូង បានដក ប្រមូល រៀបចំទុកដាក់ហើយ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ប៉ុន្ដែបេះដូងជាទ្រង់ដែកត្រីកោណបានរុះរើកាលពីថ្ងៃទី២៣ ដើម្បីយកទៅដាក់បង្ហាញជាសួននៅរាជធានីភ្នំពេញបន្ដទៀត ដែលធ្វើឡើងនៅវិមានឈ្មះឈ្នះនាថ្ងៃទី២៨ខែមេសាឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងកម្មវិធី Beyond The Games ។

លោកបានបន្ដថា បេះដូងបត់ក្រដាសនេះ បានរៀបចំនៅបរិវេណប្រាសាទអង្គរចាប់ពីថ្ងៃទី៧ខែមេសា ហើយនៅថ្ងៃទី១១ខែមេសាបានប្រកាសបំបែកកំណត់ត្រាពិភពលោក បេះដូងច្រើនជាងគេ ដោយ Guinness World Records នៃយុទ្ធនាការ Beyond The Games។ក្រោយពីការរៀបចំជារូបអក្សរខ្មែរ និងរូបបេះដូងមានភ្ញៀវទេសចររាប់លាននាក់ទៅទស្សនា។
ជាមួយគ្នានោះដែរ មន្ដ្រីអាជ្ញាធរជាតិអប្សរាពីររូបដែលជាក្រុមអ្នកមើលថែរក្សាបេះដូងបត់ បានឱ្យដឹងថា ក្រោយពីបេះដូងបត់បានបង្ហាញឱ្យពិភពលោកបានឃើញ នៅបរិវេណប្រាសាទអង្គរកន្លងមក បានទាក់ទាញអ្នកទេសចរជាតិអន្ដរជាតិយ៉ាងច្រើនកុះករទៅទស្សនា និងថតផ្ដិតយករូបភាពជាអនុស្សាវរីយ៍ ជាក់ស្ដែងក្រោយចូលឆ្នាំ មានអ្នកទេសចរជាតិនិងអន្ដរជាតិទៅទស្សនាជិតមួយម៉ឺននាក់ក្នុងមួយថ្ងៃ។

មន្ដ្រីដដែលបានបន្ដថា បើទោះបីបេះដូងបត់នេះ បានដកចេញវិញក្ដី ក៏ប៉ុន្ដែទស្សនីយភាពបេះដូងច្រើនជាងគេលើពិភពលោកនេះ បានបង្កភាពសប្បាយរីករាយ និងមានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ពួកគាត់បានសម្ដែងការសោកស្ដាយដែរ ក៏ប៉ុន្ដែដោយសារបេះដូងនេះជាក្រដាសមិនអាចទុកយូរបាន នាំឱ្យខូចខាត ដោយសារភ្លៀងខ្យល់ជាដើម ហើយរំពឹងថា ឆ្នាំក្រោយៗទៀត ក្រុមការងារបាយ័នឌឺហ្គេមនឹងមានកម្មវិធីល្អៗជាច្រើនទៀត ដើម្បីទាក់ទាញអ្នកទេសចរទៅកំសាន្ដនិងបង្កើតស្នាមញញឹមដល់កូនខ្មែរគ្រប់ៗរូប។
គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បេះដូងចំនួន ៣,៩១៧,៨០៥ បេះដូង បានបំបែកកំណត់ត្រាពិភពលោកជាបេះដូងច្រើនជាងគេដែលបានរៀបចំជាអក្សរខ្មែរ និងរូបបេះដូង បានបង្ហាញនៅបរិវេណប្រាសាទអង្គរវត្ដមានរយៈពេល១៤ថ្ងៃមកហើយ៕
ដោយ ៖ គឿនវេត

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


