ព័ត៌មានជាតិ
កម្ពុជា សម្រេចបំបែកឯតទគ្គកម្មពិភពលោក បានមួយទៀត
នៅវេលាម៉ោង ៥រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកមួយទៀត គឺ “បេះដូងច្រើនជាងគេលើពិភពលោក” ចំនួនជិត ៤លាន គឺ ៣ ៩១៧ ៨០៥ បេះដូង ដោយបំបែកឯតទគ្គកម្មពិភពលោកចាស់ ពីចក្រភពអង់គ្លេស ដែលមានបេះដូងបត់ចំនួន ៥៣ ៧០៤ បេះដូង។ ពិធីនេះ ប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងស្ថាប័ន Guinness World Records ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

បេះដូងក្រដាសរបស់កម្ពុជាទាំងនោះបានយកទៅផ្គុំជាផ្ទាំងពាក្យ ឬឃ្លានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក និងតាំងបង្ហាញអបអរសាទរខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។ ជាមួយសារ “បេះដូងច្រើនជាងគេលើពិភពលោក” ក៏បានអមដោយពាក្យស្លោកមួយឃ្លាថា “បេះដូងលោតក្នុងចង្វាក់តែមួយ” ហើយក៏បានរំលេចនូវសារដ៏មានអត្ថន័យថា “បេះដូងខ្មែរគ្រប់ទិសទី មូលមីរនៅអង្គរ បង្កើនសម្រស់ដ៏ស្រស់បវរ សាទរមរតកដូនតា។ បេះដូងនៃក្តីសប្បុរស ជូនអត្តពលិកមានពិការ ពោរពេញដោយក្តីស្នេហា រៀបរាប់ភាសាបេះដូងយើង”។

ការបំបែកកំណត់ត្រាឯតទគ្គកម្មបត់ក្រដាសបេះដូង ជាកម្មវិធីបង្ហាញ បេះដូងច្រើនជាងគេលើពិភពលោក ដែលមានវត្តមានក្រោមយុទ្ធនាការ BeyondTheGames ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ គ្រប់ដំណាក់កាលតាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយការប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

បេះដូងនីមួយៗមានតម្លៃស្មើនឹងថវិកាចំនួន ៥០០ រៀល ដែលថវិកាទាំងនោះនឹងត្រូវបរិច្ចាគដោយដៃគូបរិច្ចាគទាំង៥ របស់ BeyondTheGames ទៅកាន់អត្តពលិកដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ អ្វីដែលពិសេសជាងនេះទៅទៀត ការចូលរួមបត់បេះដូងនេះបានបង្ហាញអំពី “ភាសាបេះដូង” ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការសហការគ្នា ដើម្បីគាំទ្រអត្តពលិករបស់យើង។

គួរបញ្ជាក់ថា ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ខាងនេះ កម្ពុជា យកយុទ្ធនាការចំនួនពីរដើម្បីបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness គឺ បត់បេះដូងក្រដាសចំនួន ១លាន និងរាំម៉ាឌីហ្សុន ៣០០០នាក់ ដោយកម្ពុជាធ្លាប់ទទួលាបានជោគជ័យម្ដងរួចទៅហើយ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ដែលមានអ្នកចូលរួមចំនួន ២០១៥នាក់។

ក្នុងឆ្នាំដដែលនោះ កម្ពុជាបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង ៤តោន។ ជាមួយគ្នានេះ កម្ពុជាបានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស ទាញព្រ័ត្រយក្ស ចាប៉ីដងវែងយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស និងសំបុកមាន់យក្សជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ






-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


