KPT+
មកដឹងកាលបរិច្ឆេទចុងក្រោយ នៃការតាំងបង្ហាញ បេះដូងច្រើនជាងគេលើពិភពលោក
ឆ្លើយតបតាមការសំណូមពររបស់មហាជនដែលមានបំណងទស្សនាការដាក់តាំងបង្ហាញបេះដូងច្រើនជាងគេលើពិភពលោក ជាពិសេសភ្ញៀវទេសចរនៅទីឆ្ងាយអាចចូលរួមទស្សនាបានដោយផ្ទាល់ យុទ្ធនាការ BeyondTheGames នឹងបន្តធ្វើការតាំងបង្ហាញ នៅប្រាសាទអង្គរវត្តរហូតដល់ចុងសប្ដាហ៍នេះ។

លោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរនៅប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ អ្នកទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនាបេះដូងបត់នៅសួនបេះដូងក្នុងបរិវេណប្រាសាទអង្គរជាង ៣ ម៉ឺន ៦ពាន់នាក់ ភាគច្រើនជាអ្នកទេសចរជាតិ។ លោកបានបន្ដថា មហាជនបានថតរូបជាអនុស្សាវរីយ៍ ហើយបង្ហាញពីភាពសប្បាយរីករាយនូវរូបភាពដោតបេះដូងចេញជារូបរាអក្សរបេះដូងខ្មែរ។

លោក ឡេក គឹមលីន មានប្រសានស៍បន្តថា ក្រុមការងាររៀបចំបេះដូងនឹងដកចេញវិញ ប៉ុន្ដែលោក អំពាវឱ្យប្រជាពលរដ្ឋទៅទស្សនាប្រាសាទអង្គរវត្ដបន្ដទៀត ហើយស្នើឱ្យជួយថែរក្សាបរិស្ថាន គោរពក្រមប្រតិបត្ដិអង្គររួមមាន កុំស្លៀកពាក់ខ្លី សិចស៊ី ហាមប៉ះក្បាច់ចម្លាក់ ស្រែកឡូឡា ហាមជក់បារីជាដើម។

អ្នកទេសចជាតិបានឱ្យដឹងថា ពួកគាត់មានការសប្បាយរីករាយ បើទោះបីពួកគាត់មិនបានទៅទស្សនានាថ្ងៃចូលឆ្នាំខ្មែរក្ដី។ ពួកគាត់បានលើកឡើងថា បេះដូងបត់រាប់លានដែលបានដោតធ្វើជាអក្សរ “បេះដូងខ្មែរ” នៅបរិវេណប្រាសាទអង្គរនេះ បង្ហាញពីភាពអស្ចារ្យនូវស្នាដៃឆ្នៃប្រឌិតបានល្អឯករបស់ខ្មែរ ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្ដរជាតិចាប់អារម្មណ៍ទៅទស្សនាកម្សាន្ដរាប់លាននាក់ ដែលធ្វើឱ្យពួកគាត់សប្បាយរីករាយ និងបានថតរូបទុកជាអនុស្សាវរីយ៍នៅបេះដូងបត់ដែលមិនធ្លាប់មានកន្លងមក។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ដែលមានចំនួន ៣ ៩១៧ ៨០៥ បេះដូង៕
អត្ថបទ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


