ព័ត៌មានជាតិ
គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ មកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងជាង ២ពាន់នាក់
មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្នុងរយៈពេល ១៨ថ្ងៃកន្លងមកនេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ មកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងជាង ២ពាន់នាក់។ រីឯអ្នកសង្កេតការណ៍មកពីអង្គការខុមហ្វ្រែលជាង ១ពាន់នាក់ទៀត គ.ជ.ប បាននិងកំពុងពិនិត្យ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែមេសានេះថា គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ មកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងជាង ២ពាន់នាក់ បើគិតត្រឹមថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣នេះ។ ចំណែកអ្នកសង្កេតការណ៍ជាតិ មកពីអង្គការខុម ហ្វ្រែលជាង ១ពាន់នាក់ គ.ជ.ប បាននិងកំពុងពិនិត្យ។

លោក សោម សូរីដា ឲ្យដឹងបែបនេះថា «សម្រាប់អ្នកសង្កេតការណ៍ គ.ជ.ប បានពិនិត្យសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ មកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានដាក់ស្នើសុំអ្នកសង្កេតការណ៍ចំនួន ២,៨៣៣ នាក់ ហើយ គ.ជ.ប បានពិនិត្យសម្រេចរួចហើយ ចំណែកឯអ្នកសង្កេតការណ៍ ដែលបានមកដាក់តាមរយៈអង្គការខុម ហ្វ្រែល គឺកំពុងតែពិនិត្យ»។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា មកដល់ថ្ងៃទី ១៨ ខែមេសានេះ មានតែអង្គការ-សមាគមតែ ២ប៉ុណ្ណោះ បានដាក់ពាក្យស្នើសុំចុះឈ្មោះអ្នកសង្កេតការណ៍ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។ អង្គការ-សមាគមទាំង ២នោះ គឺសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងអង្គការខុមហ្វ្រែល។
សូមជម្រាបថា កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។
យោងតាមប្រតិទិន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ កាលបរិច្ឆេទ នៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី ១២ ខែកក្កដា និងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


