ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តកណ្ដាល ដឹកនាំក្រុមយុវជនស.ស.យ.ក ធ្វើអនាម័យសំអាតបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំ
ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅកណ្តាល រយៈពេល៣ថ្ងៃ សម្រាម នៅសួនច្បារមាត់ទន្លេ តាមបណ្ដោយផ្លូវមួយចំនួន និងនៅទីតាំងប្រារព្ធពិធី គឺមានការថមថយ ជាងឆ្នាំមុនច្រើន។

នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក ពៅ សោមាណាក់ ប្រធានមន្ទីរ បានដឹកនាំក្រុមកាងារមន្ទីរបរិស្ថានខេត្តកណ្តាល និងក្រុមយុវជនស.ស.យ.ក ខេត្ត សរុបចំនួន ៤៦នាក់ (ស្រី១៧នាក់) ធ្វើអនាម័យសំអាតសំរាម សំណល់រឹង សំណល់ប្លាស្ទិក តាមដងផ្លូវមួយចំនួន និងបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។

យុទ្ធនាការនេះបានធ្វើឡើងភ្លាមៗ ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្តកណ្តាល ដោយបានចុះមកសំអាតតាំងពី ព្រឹកព្រលឹម ដើម្បីកាយប្រមូល និងរៀបចំសំរាមឱ្យមានសណ្ដាប់ធ្នាប់ ងាយស្រួលឡានសំរាមមកដឹក ។ ជាពិសេសក្នុងអំឡុងពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦នេះ ឃើញថាបរិមាណសំរាមមានការថយចុះច្រើន បើប្រៀបធៀបទៅកាលពីឆ្នាំមុន។



គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឬហៅថា នគរសង្រ្កាន្ត ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ដោយនៅថ្ងៃទីមួយ ត្រូវជាថ្ងៃ (មហាសង្រ្កាន្ត) , ថ្ងៃទី ពីរ (វារៈវ័នបត) និងថ្ងៃទី បី (ឡើងស័ក្ត ។ ហើយថ្ងៃទាំង០៣នេះ ជាថ្ងៃឈប់សម្រាកពីការងារ ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត និងដើរលេងកម្សាន្តតាមរមណីយដ្ឋាន នានាផងដែរ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


