ព័ត៌មានជាតិ
ស.ស.យ.ក ផ្តល់អាហារូបករណ៍១០០% ចំនួន ៥៩កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៥៩កន្លែង និងអាហារូបករណ៍ ៥០% (មិនកំណត់ចំនួន) ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់សិស្សានុសិស្ស និសិ្សត យុវជន និងសាធារណជន ដែលមានបំណងបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមជំនាញឯកទេស នៅបណ្តាគ្រឹះស្ថានសិក្សាដែលជាដៃគូសហការរបស់ ស.ស.យ.ក. ចំនួន៥ ក្នុងរាជធានីភ្នំពេញ។

សាកលវិទ្យាល័យទាំងនោះរួមមាន ទី១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០%) ចំនួន ២០កន្លែង ផុតកំណត់ ទទួលពាក្យនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ ទី២.សាកលវិទ្យាល័យជាតិគ្រប់គ្រង (អាហារូបករណ៍ ១០០%) ចំនួន ១២កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ ផុតកំណត់ទទួលពាក្យថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ រីឯសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផុតកំណត់ទទួលពាក្យថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ទី៣.សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (អាហារូបករណ៍ ១០០%) សម្រាប់ថ្នាក់បរិញ្ញាបត្រ ផុតកំណត់ទទួលពាក្យថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ និងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផុតកំណត់ទទួលពាក្យថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
ទី៤.សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (អាហារូបករណ៍ ១០០%) ចំនួន ១៥កន្លែង ថ្នាក់បរិញ្ញាបត្រ Single Degree និងផុតកំណត់ទទួលពាក្យថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ ទី៥.សាកលវិទ្យាល័យធនធានមនុស្ស (អាហារូបករណ៍ ៥០%) មិនកំណត់ចំនួន និងផុតទទួលពាក្យថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ។ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ សម្រាប់សិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់។ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ សម្រាប់សិក្សាថ្នាក់បណ្ឌិត។
បេក្ខជនត្រូវបំពេញលក្ខខណ្ឌចុះឈ្មោះប្រឡងដើម្បីចូលរៀនដែលកំណត់ដោយគ្រឹះស្ថានសិក្សានីមួយៗ។ បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ បេក្ខជនត្រូវទទួលបន្ទុកចំណាយលើការចុះឈ្មោះចូលរៀន សេវារដ្ឋបាល និងលក្ខខណ្ឌផ្សេងៗ របស់គ្រឹះស្ថានសិក្សានីមួយៗ។ បេក្ខជនដែលជាប់ជ័យលាភីអាហារូបករណ៍ ត្រូវចូលរួមសកម្មភាពសង្គមនានារបស់ ស. ស. យ. ក.រាជធានីភ្នំពេញ។
ចំពោះលិខិតដែលត្រូវភ្ជាប់ស្នើសុំអាហារូបករណ៍ រួមមាន ពាក្យស្នើសុំអាហារូបករណ៍ចំនួន ១ច្បាប់ ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី (៤x៦) ចំនួន ១ច្បាប់។ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ចំនួន១ច្បាប់។ សញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើចំនួន ១ច្បាប់។ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើចំនួន ១ច្បាប់។ ថតចម្លងអត្តសញ្ញាណបណ្ណ ឬលិខិតបញ្ជាក់សំបុត្រកំណើតចំនួន ១ច្បាប់។ ថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន ១ច្បាប់។ រូបថតក្នុងពេលថ្មីៗ ទំហំ (៤x៦ ស.ម) ថតពីមុខ គ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ៣សន្លឹក។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទាញយកសំណុំឯកសារស្នើសុំអាហារូបករណ៍របស់ ស.ស.យ.ក. រាជធានីភ្នំពេញ តាមរយៈ QR code ដើម្បីបំពេញ បន្ទាប់មក Upload ឯកសារទាំងអស់នេះ តាមរយៈតំណភ្ជាប់ ដាក់ពាក្យតាមសាកលវិទ្យាល័យនីមួយៗ៕




-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


