ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីការចូលរួមដ៏សកម្មរបស់ ស.ស.យ.ក ដើម្បីគាំទ្រការប្រឡងបាក់ឌុប
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឯកឧត្តម ហ៊ុន ម៉ានី បានលើកបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មរបស់ ស.ស.យ.ក ក្នុងការគាំទ្រដល់ការប្រឡងសញ្ញាបត្របាក់ឌុបជាប់ជាប្រចាំរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ។

តាមការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ផ្នែកមួយនៃការចូលរួមរបស់ ស.ស.យ.ក គឺដើម្បីបង្ហាញនូវការគាំទ្រ និងភាពជឿជាក់ទៅលើការដឹកនាំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមស្មារតីកំណែទម្រង់ «អ្នកចេះ គឺជាប់»។

ថ្លែងនៅក្នុងឱកាសអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រធាន ស.ស.យ.ក ក៏បានលើកឡើងពីសកម្មភាពមួយចំនួនទៀតរបស់ក្រុមការងារ ក៏ដូចជាសមាជិក ស.ស.យ.ក បានចូលរួមគាំទ្រក្នុងដំណើរការប្រឡងបាក់ឌុប រាប់ចាប់តាំងពីការរៀបចំ និងផ្ដល់វគ្គបង្រៀនបំប៉នបន្ថែមដល់សិស្សត្រៀមមុនប្រឡង ដើម្បីជួយសម្រួចសមត្ថភាពបេក្ខជនដែលត្រូវប្រឡងអាចឈានដល់ការប្រឡងឱ្យបានទទួលជោគជ័យ។

សម្រាប់ក្នុងដំណាក់ការប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមផ្តល់សេវាមើលថែលើមធ្យោបាយធ្វើដំណើរពេលមកប្រឡងរបស់បេក្ខជននៅគ្រប់មណ្ឌលទាំងអស់ ពោលគឺយាមកង់ ម៉ូតូ ធ្វើយ៉ាងណាកុំឱ្យបេក្ខជនចូលប្រឡងមានការព្រួយបារម្ភពីមធ្យោបាយរបស់ខ្លួន។ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញយ៉ាងដូច្នេះ ហើយលើសពីនេះ ឯកឧត្តម បញ្ជាក់ថា ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជានៅតាមរាជធានី ខេត្ត ក៏បានរៀបចំន្លែងស្នាក់នៅ រួមទាំងការហូបចុកសម្រាប់សិស្សមកពីតំបន់ឆ្ងាយផងដែរ ដោយឥតគិតថវិកា។

ជាការកត់សម្គាល់ គិតចាប់ពីឆ្នាំ២០១៤មក ជារៀងរាល់ឆ្នាំ ស.ស.យ.ក តែងតែចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្របសម្រួលដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាឱ្យការប្រឡងបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ សមាជិក សមាជិការបស់ ស.ស.យ.ក នៅទូទាំងប្រទេស ក៏បាននិងកំពុងចូលរួមជួយសម្របសម្រួលដល់បេក្ខជនប្រឡង ដែលមានសកម្មភាពផ្សេងៗដូចជា រៀបចំកន្លែងផ្ញើកង់ ម៉ូតូ ឥតគិតថ្លៃ ជួយរៀបចំទីកន្លែងស្នាក់នៅ ចែកទឹកសុទ្ធ និងភេសជ្ជៈជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


