ព័ត៌មានជាតិ
កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន ចំនួន ៥ ទីតាំងបន្ថែមទៀត នៅប្រទេសចិន
កម្ពុជា គ្រោងនឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន ចំនួន ៥ ទីតាំងបន្ថែមទៀត នៅសាធារណរដ្ឋប្រជាមានិតចិន ខណៈបច្ចុប្បន្នមាន ១០ ទីតាំង រួចហើយ។

ក្នុងវេទិកាស្ដីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ចិន(ក្វាងស៊ី)” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្ងៃទី ២២ មេសា លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១០ ទីតាំង និងគ្រោងបើកចំនួន ៥ បន្ថែមទៀត ក្រោមការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោកបានស្នើឲ្យសហគ្រាស-ក្រុមហ៊ុនចិនពីខេត្តក្វាងស៊ី ដែលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ សូមធ្វើការបណ្ដាក់ទុន និងវិនិយោគនៅប្រទេសកម្ពុជា លើការផលិត និងកែច្នៃផលិតផលកសិកម្ម ដែល កម្ពុជា មានទីផ្សារនាំចេញទៅសហភាពអឺរ៉ុប បណ្ដាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។ លោកសង្ឃឹមថា ការចូលរួមពិព័រណ៍ចិន-អាស៊ាន និងវេទិកាពាណិជ្ជកម្ម និងវិនិយោគ នាខែកញ្ញា នៅទីក្រុងណាននីង ប្រទេសចិន នឹងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមមួយកម្រិតទៀត។

លោកបានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនបរទេស តាមរយៈការអនុគ្រោះពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មឲ្យកាន់តែមានភាពងាយស្រួល និងកាន់តែមានទំនុកចិត្តខ្ពស់។ ជាក់ស្ដែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានមុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា បន្ទាប់មកគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ហើយថ្មីៗនេះបានបញ្ចប់ជាផ្លូវការ នៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយគ្រោងនឹងចុះហត្ថលេខា នាពេលខាងមុខនេះ។

លោក ឡាន ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-ចិន បានក្លាយជាមិត្តភាពត្បូងពេជ្រ នាឆ្នាំ ២០២៣ នេះ គឺគម្រប់ខួបទី ៦០ នៃកិច្ចទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ក្នុងការកសាងសហគមន៍ជោគវាសនាតែមួយ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន បានជំរុញឲ្យកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកសិកម្ម កាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំបន្ថែមទៀត។

ជាក់ស្ដែង តំបន់ស្វយ័តក្វាងស៊ី បានធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែល កម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាននៅទីក្រុងណានីងជារៀងរាល់ឆ្នាំ។

ក្នុងវេទិកានេះដែរ ក៏មានពិធីចុះហត្ថលេខាលើគម្រោងអាជីវកម្មរវាងក្រុមហ៊ុនកម្ពុជា-ចិន ចំនួន ១១ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការជំរុញវិស័យដាំដុះ និងកែច្នៃផលិតផលកសិកម្មផងដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ