Connect with us

ព័ត៌មានជាតិ

ប៉ុស្តិ៍សុខភាព ដើរតួនាទីយ៉ាងសំខាន់សម្រាប់សង្គ្រោះពលរដ្ឋនៅតំបន់ដាច់ស្រយាល

បានផុស

នៅ

ប៉ុស្តិ៍​សុខភាព ត្រូវ​បាន​រដ្ឋបាល​ខេត្ត និង​ប្រជាពលរដ្ឋ​រស់នៅ​ឆ្ងាយ​ដាច់​ស្រយាល​ដែល​ទទួល​ផល​ចាត់ទុកថា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត​សម្រាប់​រង់ចាំ​សង្គ្រោះ​ព្យាបាល ទោះបី​ដង់ស៊ីតេ​ប្រជាជន​មិន​ទាន់​អាច​បង្កើត​ជា​មណ្ឌល​សុខភាព​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ កុសល ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ទ័ព​ខ្លី និង​អ្នកស្រី ហម លក្ខណ៍ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​សំរោង ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​លើក​ឡើង​ព្រមៗ​គ្នា កាលពី​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០២៣ ថា តាំងពី​ពួកគាត់​កើត​រហូត​ដល់​ឆ្នាំ ២០១៥ មូលដ្ឋាន​ឃុំ​មួយ​នេះ​ពិតជា​លំបាក​កម្សត់​ខ្លាំង គ្មាន​ផ្លូវ គ្មាន​សាលារៀន មន្ទីរពេទ្យ ស្ពាន និង​ចំនួន​មនុស្ស​ច្រើន​ដូច​សព្វថ្ងៃ​នេះ​ទេ។

តំណាង​ពលរដ្ឋ​ទាំងពីរ​ខាងលើ​បន្ថែម​ថា ពួកគាត់​តែង​លំបាក ព្រោះ​ជា​តំបន់​ដាច់​ស្រយាល​ពី​ទី​ប្រជុំជន​ស្រុក រីឯ​មុខរបរ​មាន​តែ​ការ​ធ្វើ​ស្រែ និង​រក​អនុផល​ព្រៃឈើ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០១៦ និង ២០១៧ មាន​លោក​បណ្ឌិត ហ៊ុន ម៉ាណែត និង​ក្រុម​ការងារ បាន​ពិនិត្យ​ជីវភាព​រស់នៅ ដោយ​ឃើញ​ថា លំបាក​ប្រាកដ ក៏​លោក​បណ្ឌិត បាន​ផ្តល់​កសាង​ជា​ប៉ុស្តិ៍​សុខភាព​ជូន​ពលរដ្ឋ។

ពលរដ្ឋ​អះអាង​ថា ការ​ទទួល​បាន​ប៉ុស្តិ៍​សុខភាព​នេះ​ហើយ មាន​តួនាទី​សំខាន់​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ បើ​ធៀប​នឹង​មិន​ទាន់​មាន ត្រូវ​ឲ្យ​មាន​ការ​លីសែង​អ្នកជំងឺ​ទៅកាន់​ប៉ុស្តិ៍​សុខភាព​នៅ​ឃុំ​ដទៃ។ ខ្លះ​មាន​សំណាង​ក៏​រស់ ខ្លះ​ក៏​ស្លាប់​តាម​ផ្លូវ គ្រា​មិន​មាន​ផ្លូវ ស្ពាន សាលារៀន ប៉ុស្តិ៍​សុខភាព និង​វត្ត​អារាម ដូច​បច្ចុប្បន្ន​នោះ​ទេ។

លោក ម៉ាល ស៊ី ជា​មេភូមិ​សំរោង យល់ស្រប​ទៅ​នឹង​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ផង​ដែរ អំពី​វត្តមាន​ប៉ុស្តិ៍​សុខភាព​ដែល​កកើត​មាន​ក្នុង​មូលដ្ឋាន។ ក្នុងនាម​លោក និង​ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​លោក​បណ្ឌិត ហ៊ុន ម៉ាណែត និង​ក្រុមការងារ ដែល​យក​ចិត្ត​ទុក​ដាក់​ពី​សុខុមាលភាព​ពលរដ្ឋ​នៅ​ឆ្ងាយ​ដាច់​ស្រយាល និង​មាន​តម្រូវការ​ខ្ពស់​ផ្នែក​ព្យាបាល​ជំងឺ។

លោក​មេភូមិ​សំរោង ក៏​បង្ហាញ​ក្តី​រំពឹង​ដែរ​ថា នៅ​ថ្ងៃមុខ ប៉ុស្តិ៍​សុខភាព​នេះ ក្លាយ​ជា​មណ្ឌល​សុខភាព​ស្តង់ដារ​មួយ​សម្រាប់​បម្រើ​ជូន​ពលរដ្ឋ ព្រោះ​ប៉ុស្តិ៍​សុខភាព​មាន​សភាព​តូច​ចង្អៀត​បន្តិច ប្រសិនបើ​មាន​បន្ទប់​សម្រាល​ស្នាក់នៅ​ព្យាបាល​គឺ​កាន់តែ​ល្អ​ប្រសើរ។

ទន្ទឹម​នោះ​មាន​ផ្លូវលំ​ស្អាត ស្ពាន​ឆ្លងកាត់ សាលារៀន ប៉ុស្តិ៍​សុខភាព និង​វត្ត​អារាម លោក ម៉ា​ល ស៊ី ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​ដំឡើង​អង់តែន​សេវា​ទូរស័ព្ទ និង​ភ្លើងអគ្គិសនី​ប្រើប្រាស់ ត្បិត​ភូមិ​របស់​លោក​ជា​មូលដ្ឋាន​ឆ្ងាយ​ដាច់​ស្រយាល​ពី​ទី​រួម​ស្រុក។

លោក កាន់ បញ្ញាវុធ ប្រធាន​ប៉ុស្តិ៍​សុខភាព​ប្រឡាយ បាន​រម្លឹក​ថា កំឡុង​ពេល​មិន​ទាន់​មាន​ប៉ុស្តិ៍​សុខភាព ប្រជាពលរដ្ឋ​ជួបប្រទះ​នូវ​ភាព​លំបាក​ច្រើន​ខ្លាំង ពេល​មាន​ជំងឺ​ម្តងៗ ពិសេស​ជំងឺគ្រុនចាញ់ និង​សម្រាលកូន ដោយ​តម្រូវ​ឲ្យ​នាំគ្នា​លីសែង​ទៅកាន់​សេវា​សុខភាព​នៅ​ឯ​តំបន់​ឆ្ងាយ។

លោក បញ្ញាវុធ បន្ថែម​ថា ក្រោយ​ទទួល​បាន​ប៉ុស្តិ៍​សុខភាព​មក លោក និង​ក្រុម​គ្រូពេទ្យ​ដទៃ ស្វាគមន៍​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​គ្រប់ពេលវេលា​ទាំងអស់ ករណី​ជំងឺ​ធ្ងន់ធ្ងរ​លើស​ពី​សមត្ថភាព នឹង​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​ឫស្សី​ជ្រុំ ក្បែរ​ទីរួមស្រុក ឬ ទៅ​មន្ទីរពេទ្យ​ខេត្ត តាមរយៈ​រថយន្ត។ អ្វី​ដែល​លោក​ចង់បាន គឺ​ភ្លើងអគ្គិសនី និង​សេវា​ទូរស័ព្ទ ព្រោះ​តម្រូវការ​ចាំបាច់​សម្រាប់​ទំនាក់ទំនង​ការងារ​ប្រចាំថ្ងៃ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម