ព័ត៌មានជាតិ
កម្របានឃើញ ការប្រើផ្កាក្រមួន ក្នុងពិធី «ឆ្លងចេត្រ» របស់អ្នកស្រុកជីក្រែង ខេត្តសៀមរាប
ក្នុងរូបភាពចែករំលែកប៉ុន្មានសន្លឹកនៃការរៀបចំពិធីបុណ្យ របស់អ្នកស្រុកឃុំខ្វាវ គឺឃើញមានគេជ្រៀកឬស្សីផ្គុំជារូប ព្រះវិហារ ហើយយកផ្កាក្រមួនទៅបិទពីលើឆ្អឹងឬស្សីនោះ។ បើយោងតាមការសិក្សា របស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ផ្កាក្រមួនដែលគេផ្តុំឡើងនេះ គឺសម្រាប់ប្រើក្នុងពិធី «ឆ្លងចេត្រ» ដែលអ្នកស្រុកឃុំខ្វាវ ស្រុកជីក្រែង រៀបចំធ្វើដើម្បីឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។

ផ្កាក្រមួន ជាផ្កាដែលគេធ្វើឡើងពីក្រមួនឃ្មុំសម្រាប់ប្រើក្នុងពិធី «ឆ្លងចេត្រ» ដ៏សំខាន់របស់អ្នកស្រុកឃុំខ្វាវ ដែលកម្របានឃើញ។ តាមការសិក្សារបស់ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បង្ហាញថា ការហៅបែបនេះ គឺជាហៅតាមអ្នកស្រុករស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។


ក្នុងការរៀបចំកម្មវិធីនេះ ក្រមួនត្រូវបានគេសិតរាងដូចក្បឿងសម្រាប់ប្រក់ដំបូល ឯគ្រឿងឆ្អឹងផ្កាក្រមួន គេធ្វើពីឬស្សី និងដើមគ។ បន្ទាប់ពីធ្វើផ្កាក្រមួនរួច គេហែរដាក់លើសង្ឃឹក ទៅកាន់ព្រះវិហារដែលជាទីរៀបចំកិច្ចពិធី «ឆ្លងចេត្រ» តែម្តង។
សូមទស្សនាវីដេអូកម្មវិធី
គួរបញ្ជាក់ថា របៀបនៃការធ្វើផ្កាក្រមួននេះ គឺគេយកក្រមួនឃុំទៅស្ល ដោយដាក់ក្នុងឆ្នាំង ឬចានមួយ ត្រួតលើឆ្នាំង ឬក្លាំមួយផ្សេងទៀត ដែលមានទំហំធំជាង និងដាក់ទឹក (ដូចគ្នាទៅនឹងការចំហុយម្ហូបដែរ)។ នៅពេលដែលក្រមួននោះ រលាយជាទឹករាវៗហើយ គេទុកឲ្យក្រមួននោះថមថយកំដៅបន្តិច ប៉ុន្តែប្រាកដថា វានៅតែរាវដដែលមិនទាន់កក ទើបគេប្រើឧបករណ៍ជាពុម្ព តាមរូបរាងដែលគេចង់បាន ទៅជ្រលក់យកជារាងតាមពុម្ព ហើយដាក់ចូលទឹកត្រជាក់ ដើម្បីឲ្យរឹងល្អ។ បន្ទាប់មកទៀត គេអាចយកវាទៅបិទជារូបរាងផ្សេងៗ នោះគេនឹងទទួលបានតាមការចង់បាន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


