ព័ត៌មានជាតិ
មានគណបក្សចំនួន ១១ហើយ បានស្នើសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
គិតត្រឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ មានគណបក្សនយោបាយចំនួន ១១ហើយ បានស្នើសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

កាលពីថ្ងៃម្សិលមិញ គ.ជ.ប បានទទួលពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ របស់គណបក្សឯកភាពជាតិខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នាខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ បើគិតទាំងគណបក្សឯកភាពជាតិខ្មែរនេះ គឺមានគណបក្សនយោបាយចំនួន ១១ហើយ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
គណបក្សនយោបាយទាំង ១១ ដែលបានស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរអភិរក្ស, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សឯកភាពជាតិខ្មែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន ៨ គណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២៤ ខែមេសា រហូតដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣៕
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣