ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ គ្រោង ទិញរថយន្តបូមលូ១៨គ្រឿងបន្ថែមទៀត
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងទិញរថយន្តសម្រាប់បូមលូ ចំនួន១៨គ្រឿង បន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូនៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅបានរលូន និងលឿនទៅតាមការគ្រោងទុក ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការស្ដារលូ ដោយដៃមកដល់សម័យនេះ គឺវាហួសពេលហើយ។
លោកលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងទិញរថយន្តសម្រាប់បូមលូ ចំនួន១៨គ្រឿង បន្ថែមទៀត ដើម្បីទ្រសភាពការណ៍ ឲ្យបានល្អ លឿន ពិសេសត្រូវធ្វើឲ្យបានទាន់ពេលនៅក្នុងរដូវប្រាំងនេះ។ មានន័យថា ពេលភ្លៀងធ្លាក់មកដល់ប្រព័ន្ធលូយើងអាចហូរបានស្រួលរំដោះការលិចលង់បានតែម្តង។

ចំពោះការងារជួសជុលផ្លូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងជួសជុលផ្លូវចំនួន៣៨ខ្សែ នៅក្នុងរាជធានីភ្នំពេញ ហើយការងារនេះ បានទទួលការសាទរពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងការងារនេះដែរ លោក ឃួង ស្រេង បានជំរុញនិងណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ បើមានការដ្ឋាននៅក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរខណ្ឌនោះ ត្រូវបញ្ចេញកម្លាំងចុះដល់ទីតាំងការដ្ឋាន ការពារការដ្ឋានទាំងនោះ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់ក្រុមហ៊ុន ដែលកំពុងស្ថាបនាជៀសវាងមានបញ្ហាប្រឈមកើតឡើងសំដៅធ្វើយ៉ាងណាឲ្យការដ្ឋានអនុវត្តការងារនេះបានល្អ និងទាន់ពេលវេលាទៅតាមគម្រោងដែលបានគ្រោងទុក៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


