ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញសួរសុខទុក្ខជំងឺអ្នកសិល្បៈ ហាត់សមបិទស៊ីហ្គេម
បណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះសួរសុខទុក្ខសិល្បករ សិល្បការិនី ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាព ក្នុងអំឡុងពេលនៃការហាត់សមសម្តែងទស្សនីយភាពសម្រាប់ពិធីបិទកីឡាសុីហ្គេម

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការទទួលរៀបចំទស្សនីយភាពពិធីបើកបិទកីឡាសុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានអញ្ជើញចុះសួរសុខទុក្ខសិល្បករ សិល្បការិនី ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាព ក្នុងអំឡុងពេលនៃការហាត់សមសម្តែងទស្សនីយភាពសម្រាប់ពិធីបិទកីឡាសុីហ្គេម។

ការអញ្ជើញសួរសុខទុក្ខផ្ទាល់នេះ ធ្វើឡើង នៅមណ្ឌលសុខភាព នៃពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណសិល្បករ សិល្បការិនី ដែលខិតខំហាត់សមបិទស៊ីហ្គេមដើម្បីមុខមាត់ប្រទេសជាតិ ខណៈអាកាសធាតុក្ដៅ។ បណ្ឌិតសភាចារ្យបានផ្ដាំផ្ញើឱ្យសិល្បៈខំថែសុខភាព និងជូនពរឆាប់ជាសះស្បើយ។

គួរបញ្ជាក់ថា ពិធីបិទកីឡាសុីហ្គេមលើកទី៣២ នឹងប្រារព្ធធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានសិល្បករសិល្បការិនីចូលរួមសម្តែងសរុប ជាង ២០០០នាក់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


