ព័ត៌មានជាតិ
ប្រតិភូ គ.ជ.ប កម្ពុជា រួមជាមួយអ្នកសង្កេតការណ៍ ២៤ប្រទេសផ្សេងទៀត បានចូលរួមសង្កេតការណ៍បោះឆ្នោតនៅថៃ
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប កាលពីល្ងាចថ្ងៃទី ១៥ ខែឧសភា បានអញ្ជើញដឹកនាំគណៈ ប្រតិភូ គ.ជ.ប ត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីបានចូលរួមសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (EOP) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ក្នុងប្រទេសថៃ។

លោក ហង្ស ពុទ្ធា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា គណៈប្រតិភូ គ.ជ.ប ពីររូប ដែលរួមមានលោករូបផ្ទាល់ និងមន្ត្រី គ.ជ.ប មួយរូបទៀត បានទៅចូលរួមសង្កេតការណ៍ជាមួយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៨០នាក់ មកពី ២៤ ប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣កន្លងទៅនេះ។

លោកបានឲ្យដឹងថា រូបលោក និងអ្នកសង្កេតការណ៍អន្តរជាតិផ្សេងទៀត បានទៅសង្កេតការណ៍បោះឆ្នោតនៅទីក្រុងបាងកក និងនៅខេត្តចំនួនពីរផ្សេងទៀត។ រូបលោក និងអ្នកសង្កេតការណ៍ផ្សេងទៀត បានសង្កេតមើលការបោះឆ្នោត នៅប្រទេសថៃ ចាប់តាំងពីការបើកការិយាល័យបោះឆ្នោត ការបោះឆ្នោត ការបិទការិយាល័យបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតនេះផងដែរ។

លោក ហង្ស ពុទ្ធា បានកត់សម្គាល់ថា ដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតជាទៀងទាត់ នៅក្នុងសង្គមប្រជាធិបតេយ្យ គឺជាសញ្ញារីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ ហើយការរៀបចំការបោះឆ្នោតជាទៀងទាត់នេះ គឺខ្នាតអភិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យ។ សម្រាប់ប្រទេសកម្ពុជាវិញ ក៏បានរៀបចំការបោះឆ្នោតជាទៀងទាត់ ផងដែរ។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបន្ថែមថា «ដូចជាកម្ពុជាដែរ ក្រោយពីកម្ពុជាទទួលបានការបោះឆ្នោត ដែលរៀបចំដោយអ៊ុនតាក់ កម្ពុជាមានការប្ដេជ្ញាក្នុងការបោះឆ្នោតជាទៀងទាត់ ៥ឆ្នាំម្ដង សម្រាប់ការបោះឆ្នោតទូទៅ អញ្ចឹងកម្ពុជាក៏កំពុងឆ្ពោះទៅធ្វើឲ្យលទ្ធិប្រជាធិបតេយ្យហ្នឹង កាន់តែមានភាពល្អប្រសើរឡើង»។
សូមជម្រាបថា លោក ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំគណៈប្រតិភូ គ.ជ.ប កម្ពុជា ទៅចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (EOP) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ ២០២៣ នៅប្រទេសថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ ដែលតបតាមការអញ្ជើញរបស់ការិយាល័យ គណៈកម្មការរៀបចំការបោះឆ្នោតថៃ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


