ព័ត៌មានជាតិ
សាករសជាតិកាហ្វេលើភ្នំ ណែនាំ ៣ កន្លែងនេះ ពិតមិនខកបំណង
កាហ្វេ មាននៅគ្រប់ទីកន្លែង ឬអាចផឹកនៅទីណាក៏មាន ប៉ុន្តែសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរបរិយាកាស ឬចូលចិត្តបែបព្រៃភ្នំ ហើយចង់បើប្តូពីកាហ្វេតាម Amazon មកសាករសជាតិកាហ្វេនៅលើភ្នំម្តង តើអាចស្រស់ស្រាវយ៉ាងណា។
ជាការពិតណាស់ អ្នកដែលតែងតែចូលចិត្តដើរលេងច្រើន ឬអាចទទួលបាននៅអ្វីដែលថ្មីៗ ប្លែកៗ នោះច្បាស់ណាស់ថាគ្រាន់តែឮកាហ្វេលើភ្នំ គឺក៏ចង់បាត់ទៅហើយ។ ជាក់ស្ដែង អ្នកចិត្តធម្មជាតិ ទេសភាពបែបព្រៃភ្នំ ឬការសាកនៅអ្វីថ្មីៗ អាចមើលលេងៗ ពីទីតាំងទាំង ៣កន្លែងខាងក្រោមនេះ។
១.Led zep Cafe





កាហ្វេលើភ្នំ Led zep Cafe ជាហាងកាហ្វេមួយកន្លែងដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងមានមានចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីក្រុងកែប។ សម្រាប់អ្នកដែលចូលចិត្តបែបធម្មជាតិ អមដោយទេសភាពធម្មជាតិ កាហ្វេលើភ្នំ អាហារសម្រន់ ព្រមទាំងកន្លែងថតរូបស្អាតៗជាច្រើនកន្លែង នៅទីនេះពេញដោយទេសភាពដ៏ស្រស់ស្អាត អាចទាក់ទាញអ្នកទៅលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ។
២.Sourt Quadbike កំពត



អ្វីដែលប្លែកមាននៅ Sourt Quadbike កំពត មិនត្រឹមតែអាចឱ្យភ្ញៀវទេសចរអាចសាកនូវរសជាតិកាហ្វេលើភ្នំប៉ុណ្ណោះទេ ប៉ុន្តែនៅទីនេះក៏មានការជិះម៉ូតូកង់បួន អមដោយធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ បែបជនបទ និងព្រៃភ្នំ ក៏ដូចជាការថតរូបអនុស្សាវរីយ៍នៅផ្លូវរទេះភ្លើង។ ហើយអ្វីដែលពិសេសជាងនេះ ក៏អាចមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាត បង្កើតបានជាអារម្មណ៍មួយថ្មី ប្លែកបន្ថែមទៀត។
៣. Phnom Coffee ១៥០០



Phnom Coffee ១៥០០ មានទីតាំងស្ថិតនៅជើងភ្នំ ១៥០០ នៃស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំណុចពិសេសដែលមាននៅ«ភ្នំកាហ្វេ» អាចឱ្យភ្ញៀវទេសចរទទួលបាននូវការញាំកាហ្វេបែបព្រៃភ្នំ ពិសេសនោះមានកន្លែងថតរូបស្អាតៗជាច្រើនកន្លែង ដែលជាបំណងប្រាថ្នារបស់អ្នកដើរលេងកម្សាន្តមិនថាជិត ឬឆ្ងាយ។ មិនតែប៉ុណ្ណោះ ក្រៅពីកាហ្វេ បែបព្រៃភ្នំ ក៏មានអាហារ ឆ្ងាញ់ៗជាច្រើនមុខបន្ថែមទៀងផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


