ព័ត៌មានជាតិ
គណៈគ្រប់គ្រងផ្សារបន្លែច្បារអំពៅ ដាក់ម៉ាស៊ីនវាស់កំដៅនឹងបាញ់អាល់កុលតាមច្រកចេញចូលផ្សារ
ភ្នំពេញ ៖ ផ្សារបន្លែច្បារអំពៅមានទីតាំងស្ថិតនៅភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានដាក់ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុលតាមច្រកចេញចូលផ្សារដើម្បីស្វែងរកអ្នកមានផ្ទុកជំងឺកូវីដ១៩ ចូលទៅចម្លងដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរក្នុងផ្សារ។

យោងតាមប្រភពពីលោកសាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២១ ខែមករានេះថា ដើម្បីធានាបាននូវបញ្ហាសុខភាពពិសេសបង្ការក្រែងមានអ្នកផ្ទុកជំងឺកូវិដ១៩ធ្វើដំណើរចូលផ្សារនោះគណៈគ្រប់គ្រងផ្សារបន្លែយើងខ្ញុំបានសម្រេចទិញម៉ាស៊ីនវាស់កំដៅមួយជំហរដោយមានប្រដាប់ដាក់ទឹកអាកុលសម្រាប់វាស់និងបាញ់ទឹកអាកុលដល់ភ្ញៀវចេញចូលក្នុងផ្សារដែលសកម្មភាពនេះគឺគណៈគ្រប់គ្រងផ្សារបន្តធ្វើជារៀងរហូត។

លោកប្រធានគ្រប់គ្រងផ្សារបន្តថា ចំពោះអ្នកមិនមានម៉ាស់ពាក់គឺគណៈគ្រប់គ្រងផ្សារបានផ្តល់ជូនដើម្បីការពាររាល់ការក្អកកណ្តាស់ងាយនឹងឆ្លងជំងឺផ្តាសាយបើមិនមានជំងឺកូវីដ១៩នោះ។

ប្រជាពលរដ្ឋក៏ដូចជាបងប្អូនអាជីវករសូមអរគុណដល់គណៈគ្រប់គ្រងផ្សារបន្លែច្បារអំពៅដែលបានដាក់ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុលដល់អ្នកចេញចូលផ្សារ ជាប្រការល្អពិសេសទប់ស្កាត់កុំឲ្យមានជំងឺចម្លងដ៏សាហាវនេះមកលើប្រជាពលរដ្ឋកម្ពុជាយើងគ្រប់ៗរូបនោះ៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


