Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅសងខាងផ្លូវសង្ឃឹមថា ការប្រកបមុខរបរពួកគាត់នឹងល្អប្រសើរវិញ នៅពេលផ្លូវវាងក្រុងកំពតស្ថាបនារួចរាល់

បានផុស

នៅ

ក្រោយពីគម្រោងផ្លូវវាងក្រុងកំពតស្ថាបនាជួសជុលរួចរាល់ នឹងធ្វើឲ្យការប្រកបមុខរបររបស់ប្រជាពល​រដ្ឋនៅសងខាងផ្លូវនោះ មានភាពល្អប្រសើរឡើងវិញ ខណៈបច្ចុប្បន្នស្ថានភាពរកស៊ីរបស់ពួកគាត់មិនសូវល្អប៉ុន្មានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវវាងក្រុងកំពតនេះ ពេលខែវស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកលិចផ្លូវ និងមានជង្ហក់ភក់ជ្រៅៗ ដោយរថយន្តធំពិបាកធ្វើដំណើរ ហើយរថយន្តតូចមិនអាចធ្វើដំណើរបាន។ ចំណែកដល់ខែប្រាំងមានដីហុយខ្លាំង ដែលនាំឲ្យការប្រកបមុខរបរមួយចំនួនដូចជាអាហារដ្ឋាន និងតូបលក់អ៊ីវ៉ាន់តាមសងខាងផ្លូវត្រូវបិទទ្វារ។

លោក សម សុផល ម្ចាស់ហាងលក់គ្រឿងបន្លាស់រថយន្ត នៅសងខាងផ្លូវវាងក្រុងកំពត និយាយថា ហាងរបស់លោកមួយរយៈកន្លងមកនេះ មិនសូវមានអ្នកចូលជួសជុល ឬទិញគ្រឿងបន្លាស់រថយន្តនោះទេ ដោយសារតែកត្តាផ្លូវថ្នល់មានការពិបាកក្នុងការធ្វើដំណើរ។ យ៉ាងណាក៏ដោយ ទោះបីផ្លូវវាងក្រុងកំពតនេះ ស្ថាបនាជួសជុលមិនទាន់រួចរាល់បាន ១០០ភាគរយ តែលោកសង្កេតឃើញថា ផ្លូវវាងក្រុងកំពត ចាប់ផ្តើមមានសកម្មភាពចរាចរណ៍ច្រើនឡើងវិញ ជាបណ្ដើរៗហើយ។

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ បានបង្ហាញក្ដីសង្ឃឹមថា​ នៅពេលផ្លូវនេះស្ថាបនាជួសជុលរួចរាល់ហើយនោះ ការធ្វើដំណើរនឹងមានភាពស្រួល ហើយការប្រកបមុខរបរនានារបស់ពួកគាត់ នឹងមានភាពល្អប្រសើរឡើងវិញ។

វិស្វករប្រចាំការដ្ឋានសាងសង់ផ្លូវវាងក្រុងកំពត ឬផ្លូវលេខ ១៣៩A ខេត្តកំពត លោក នាក់ ចិន បានឲ្យដឹងថា ផ្លូវមានប្រវែង ៣,៦៧០ម៉ែត្រ ដែលស្ថាបនាជាផ្លូវ DBST។ ផ្លូវនេះ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាជួសជុលឡើងវិញនៅក្នុងខែមេសា ឆ្នាំ ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៣ខាងមុខ។

លោកបានឲ្យដឹងបន្តថា ការស្ថាបនាជួសជុលផ្លូវវាងក្រុងកំពតនេះ ត្រូវគោរពតាមលក្ខណៈបច្ចេកទេសដែលមានការត្រួតពិនិត្យត្រឹមត្រូវ និងធានាគុណភាពជាប់ធន់បានយូរជាងការសាងសង់ពីមុនៗ។

ផ្លូវវាងក្រុងខេត្តកំពត ឬផ្លូវលេខ ១៣៩A ជាផ្លូវសម្រាប់បញ្ចៀសរថយន្តធុនធំ មិនឲ្យបើកបរចូលក្នុងក្រុង ហើយផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចក្លោងទ្វារខេត្ត ឆ្ពោះទៅផ្លូវជាតិលេខ ៣៣ ទៅកាន់ខេត្តកែប៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៤ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម