ព័ត៌មានជាតិ
យុវតីវ័យ១៨ឆ្នាំម្នាក់បង្ខំចិត្តធ្វើរឿងមួយ ព្រោះមិនហ៊ានប្រកែកជាមួយឪពុកបង្កើត
បាត់ដំបង៖ យុវតីវ័យ ១៨ឆ្នាំម្នាក់ បានបង្ខំចិត្ត សម្លាប់ខ្លួន ព្រោះតែអន់ចិត្តនិងឪពុកបង្កើត តែងបង្ខំឲ្យទៅរកការងារ ធ្វើឃ្លាតឆ្ងាយពីស្រុកកំណើត។ ការសម្រេចបញ្ចប់ជីវិតរបស់យុវតី វ័យ១៨ឆ្នាំរូបនេះ ធ្វើឡើងដោយយកខ្សែក្រវ៉ាត់ ជាមធ្យោបា យដើម្បីធ្វើអត្តឃាតចងក នៅលើផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើបានកើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង០៨ និង១០នាទីព្រឹក នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ជនរងគ្រោះឈ្មោះ ហ៊ិន ស្រីល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំរស់នៅចំណុចភូមិ ឃុំ កើតហេតុខាងលើ បានចងកនឹងចង្រឹងបង្អួចផ្ទះ ដោយខ្សែក្រវ៉ាត់។
បើតាមសម្តីឪពុកជនរងគ្រោះបានប្រាប់ពីមូលហេតុ ដែលនាំឲ្យកូនស្រីរបស់ខ្លួន ឈានដល់ធ្វើអត្តឃាតសម្លាប់ខ្លួននេះ មកពីលោកតែងបង្ខំឲ្យកូនទៅរកការងារធ្វើនៅប្រទេសថៃ ហើយកូនមិនចង់ទៅ ក៏ទំនងតូចចិត្តខ្លាំងសុខចិត្តបញ្ចប់ ជីវិតតែម្តង។ ស្រដៀងនិងសម្តីឪពុកជរងគ្រោះនេះដែរ អ្នកជិតខាងក៏បានបង្ហើបដែរថា ជាទូទៅស្រីល័ក្ខ (ជនរងគ្រោះ) តែងនិយាយរអ៊ួរទាំពីឪពុកខ្លួនដែលតែងបង្ខំឲ្យទៅធ្វើការនៅស្រុកថៃ តែខ្លួនមិនចង់ទៅ ហើយទំនង នាងអស់ ជម្រើសក៏សម្រេចបែបនេះតែម្តង។
បើទោះបីបែបណា សម្រាប់ក្រុមគ្រួសារ ជនរងគ្រោះក៏មានការសោកស្តាយផងដែរ ហើយអ្វីៗមកដល់ពេល នេះក៏វាហួសពេលទៅហើយដែរ។ ក្រុមគ្រួសារមួយនេះផ្តាំថា អ្វីក៏ដោយធ្វើយ៉ាងណាកុំ បង្ខំចិត្តកូននូវ អ្វីដែលគេមិនពេញចិត្ត ចុងក្រោយ គឺលទ្ធផលបែបនេះ។ បច្ចុប្បន្នក្រុមគ្រួសារកំពុងធ្វើបុណ្យឲ្យជន រងគ្រោះតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


