សេដ្ឋកិច្ច
សណ្ឋាគារលំដាប់ផ្ដាយ ៥ ក្រោមទុនវិនិយោគ ៣០០ លានដុល្លារ នឹងលេចរូបរាងនៅក្រុងបាវិត
ខេត្តស្វាយរៀងនឹងមានសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ ៥ ដែលមានទុនវិនិយោគ ៣០០ លានដុល្លារ និងអាចបង្កើតការងារបានជាង ២ ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ របស់ក្រុមហ៊ុន PENISULA IMPERIAL PALACE RESORT HOTEL CO.,LTD ចំនួន ១ ៣៤១ បន្ទប់ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា កំណើននៃទុនវិនិយោគជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកវិនិយោគ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៤៦ ជាមួយទុនប្រមាណ ២,៥ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៨២ ពាន់កន្លែង នៅក្នុងរយៈពេល ៣ ខែ(មករា-មីនា) ២០២៦។
នៅក្នុងឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ គម្រោង ក្នុងទំហំទឹកប្រាក់ ១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ៤៥% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


