ព័ត៌មានជាតិ
ក្រុមហ៊ុនពីរបោះទុនវិនិយោគបង្កើតរោងចក្រជាង ២០លានដុល្លារនៅខេត្តស្វាយរៀង
ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រធំពីរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត។ គម្រោងវិនិយោគនេះ ផ្តោតសំខាន់ទៅលើផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ និងផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី ជាដើម។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ រួមមាន៖
១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។
២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤១កន្លែង។
តាមរយៈគម្រោងបង្កើតរោងចក្រនេះ សរុបទុនវិនិយោគប្រមាណជាង ២០លានដុល្លារ ដោយផ្តល់ការងារជិត ២០០០នាក់ នៅក្នុងខេត្តស្វាយរៀង។
ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងឈីចូវ ខេត្តជឺជាំង ប្រទេសចិន កាលពីទី ២៧ ខែឧសភា ឆ្នាំ ២០២៣ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត លោកគាំទ្រទាំងស្រុង និងស្វាគមន៍ជានិច្ចចំពោះដៃគូវិនិយោគមកពីក្រុងឈីចូវ ប្រទេសចិន ដែលមានចំណាប់អារម្មណ៍មកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត។

លោក ម៉ែន វិបុល បានឱ្យដឹងថា ខេត្តស្វាយរៀង មានទីតាំងភូមិសាស្ត្រ ដែលមានសក្ដានុពលសម្រាប់ការវិនិយោគ ជាពិសេសការបើករោងចក្រសហគ្រាស ដោយសារខេត្តមានតំបន់សេដ្ឋកិច្ចដ៏ទាក់ទាញ។ ការវិនិយោគបើករោងចក្រថ្មីៗនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនតាមរយៈការផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត»។
លោកបន្តថា នេះជាកិច្ចការសំខាន់ដែលរដ្ឋបាលខេត្តតែងយកចិត្តទុកដាក់ រួមទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនទៅដល់ក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង គឺជាខេត្តដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ គិតត្រឹមឆ្នាំ ២០២២ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន ១២កន្លែង ប៉ុន្តែដំណើរការតែ ៩កន្លែងប៉ុណ្ណោះ៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


