Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋស្រុកសេសានត្រៀមខ្លួនទៅបោះឆ្នោតថ្ងៃ ២៣ ខែក្រោយ​

បានផុស

នៅ

ប្រជាពលរដ្ឋក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ខាងមុខ រៀបចំឡើងដោយគណៈកម្មការការបោះឆ្នោតខេត្តស្ទឹងត្រែង ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។

លោក កែវ វណ្ណា ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានចាត់ទុកថា កត្តាសាមគ្គី ឆន្ទៈ និងកត្តាសន្តិសុខ ជាភាពជោគជ័យលើការបំពេញការងារបោះឆ្នោត ទទួលបានលទ្ធផលល្អ ធ្វើឱ្យសង្គមជាតិ តម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍ និងមានភាពរីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ចាក់បន្ថែមថា៖ បទបញ្ជា និងនិតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធ៌មសម្រាប់សន្តិសុខជូនប្រជាពលរដ្ឋទៅបោះឆ្នោតនៅអធិការដ្ឋាននគរបាលស្រុកសេសាន ខេត្តស្ទឹងត្រែងនេះ គឺផ្តើមចេញពីការងារសសន្តិសុខធ្វើឲ្យយើងសម្រេចបាននូវអ្វីៗគ្រប់បែបយ៉ាង ហើយសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋាន ជាតូអង្គយ៉ាងសំខាន់ ក្នុងការចួលរួមចំណែកធ្វើឱ្យការបោះឆ្នោតដំណើរការទៅបានល្អប្រសើរ ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទាំងអស់គ្នា។

លោកបន្តថា៖ កម្លាំងសមត្ថកិច្ចដែលបានទទួលការបណ្តុះបណ្តាលនេះ និងបំពេញការងារនៅតាមចំណុចគោលដៅនីមួយៗប្រកបដោយសុវត្ថិភាព ដែលផុសចេញពីកត្តាសាមគ្គីនិងនាំមកនូវសុខសន្តិភាពសំរាប់យើងទាំងអស់គ្នាជាពិសេសគឺបានការពារសន្តិសុខសម្រាប់ការបោះឆ្នោតប្រកបដោយក្រមសីលធ៌មស្រមតាមនិតិវិធី។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានទទួលស្គាល់ថា៖ ការចូលរួម និងទទួលបានការគាំទ្រ ពីកម្លាំងសមត្ថកិច្ចថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន អង្គភាព ពិតជាសំរេចជោគជ័យប្រកបដោយឆន្ទៈត្រឹមត្រូវ ធ្វើឲ្យគណៈបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិ៧ ទទួលយកលទ្ធផលល្អទាំងអស់គ្នា។

លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការនគរបាលស្រុកសេសានបានបញ្ជាក់ថា៖ នេះជាកាតព្វកិច្ចរបស់កងកម្លាំងត្រូវតែបំពេញការងាររបស់ខ្លួនឱ្យបានជាប្រចាំដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋយើងមិនមែនចាំតែពេលបោះឆ្នោតមួយនោះទេ។

លោកអធិការនគរបាលស្រុកបន្តថា៖ ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលនេះកងកម្លាំងទាំងអស់និងប្រឹងប្រែងអនុវត្តរាល់សកម្មភាពទាំងអស់ ដើម្បីបង្ហាញឲ្យឃើញពីសច្ចៈភាពត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា គ្មានការគំរាមគំហែង ដើម្បីឱ្យប្រជាពលរដ្ឋយើងជាម្ចាស់ឆ្នោត បានសម្រេចចិត្តត្រឹមត្រូវ និងទៅបោះឆ្នោតបានគ្រប់គ្រប់គ្នា ។

សូមបញ្ជាក់ថា៖ ខេត្តស្ទឹត្រែងមានគណៈបក្សឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាំងរាស្ត្រនីតិកាលទី៧ថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ ចំនួន១០ ក្នុងនោះមាន គណៈបក្សប្រជាជនកម្ពុជា គណៈបក្សយុវជនកម្ពុជា គណៈបក្សខ្មែររួបរួមជាតិ គណៈបក្សធម្មាធិបតេយ្យ គណៈបក្សសញ្ជាតិកម្ពុជា គណៈបក្សខ្មែរតែមួយ គណៈបក្សហ្វុនស៊ិនប៉ិច គណៈបក្សស្ត្រីដើម្បីស្តី្រ គណៈបក្សខ្មែរឈប់ក្រ និងគណៈបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានជាតិ៩ នាទីutes មុន

ប៊ីវីអឹម​ បន្តសហការជាមួយ វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” ឆ្នាំទី២

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ស្រ្តីលួចលាក់ជាមួយមេខ្លួនឯងកំពុងផ្ទុះល្បី មានប្រវត្តិគ្រួសារជាអ្នកមានអំណាច នៅ អាមេរិក

ព័ត៌មានជាតិ២០ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ៤៨ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម