ព័ត៌មានជាតិ
ការអប់រំតាមបែបស្ទែម នឹងជួយឲ្យសិស្សចេះពី របៀបរៀនបែបពហុគំនិត និងចេះដោះស្រាយបញ្ហានៃជីវិតរស់នៅប្រចាំថ្ងៃ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា ការអប់រំតាមបែបស្ទែមនឹងជួយឱ្យសិស្សចេះពីរបៀបរៀនបែបពហុគំនិត និងចេះដោះស្រាយបញ្ហានានានៃជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការរៀន និងបង្រៀនតាមបែបស្ទែមនៅកម្រិតមធ្យមសិក្សាទុតិយភូមិ” នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ មិថុនា លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា ការអប់រំតាមបែបស្ទែម(STEM)មានគោលបំណងផ្ដល់នូវរបៀបរៀនបែបពហុគំនិត និងការដោះស្រាយបញ្ហា នៅក្នុងមេរៀនដោយរួមបញ្ចូលនូវមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ រួមទាំងការអនុវត្ត។

លោកបានបន្តថា ការបង្រៀនបែបនេះបង្កើតបាននូវបរិស្ថាននៃការសិក្សាដែលសិស្សធ្វើការអង្កេតដោះស្រាយបញ្ហា និងរិះរកភ័ស្តុតាងបែបវិទ្យាសាស្ត្រតាមរយៈការពន្យល់បាតុភូតិធម្មជាតិ និងការផ្ដោតលើកត្តាបរិស្ថាន សង្គមរស់នៅ
អារម្មណ៍ កត្តារូបសាស្ត្រ ការចែករំលែក និងការចូលរួមពីសំណាក់សាលារៀន គ្រួសារ និងសហគមន៍។ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការរៀនបែបស្ទែម គឺការអង្កេតលើបាតុភូតិធម្មជាតិ ដែលសិស្សបានជួបប្រទះក្នុងសកម្មភាព
នៃជីវិតរស់នៅប្រចាំថ្ងៃ ដោយការពន្យល់ ឬបកស្រាយតាមបែបវិទ្យាសាស្ត្រដើម្បីឆ្ពោះទៅរកការបង្កើតនូវផលិតផលថ្មី
ឬពន្យល់ពីបាតុភូតិធម្មជាតិដោយប្រើប្រាស់អន្តរមុខវិជ្ជា ក្នុងការដោះស្រាយបញ្ហាតាមរយៈការផ្សារភ្ជាប់ចំណេះដឹង និងបទពិសោធដែលមានពីមុននឹងបាតុភូតិនៅក្នុងបញ្ញតិ្តគោល នៃលំនាំការរៀន បង្រៀនវិមាត្របី គឺបញ្ញតិ្តគោល អន្តរមុខវិជ្ជា និងការអនុវត្ត។

នៅក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការ បានកោតសរសើរចំពោះមន្ត្រីអនុវត្តគម្រោងលើកកម្ពស់វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទាំងអស់ពិសេសមន្ត្រីសមាសភាគ «ក» បុគ្គលិកអប់រំ នៃវិទ្យាស្ថាន ជាតិអប់រំ និងដៃគូអភិវឌ្ឍន៍ (KAPE-VSO) ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការអនុវត្តគម្រោង និងរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


