Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចុះបោះបង្គោលការពារព្រំ​ដីព្រៃសហគមន៍​ជាង ៣ ពាន់ហិកតា

បានផុស

នៅ

គណៈកម្មការព្រៃឈើសហគមន៍ភ្នំប្រជុំមិត្តបានចុះបោះបង្គោលការពារព្រំដីចំនួន ២០០ បង្គោល ដើម្បីការពារកុំឱ្យមាន​ជនខិលខូចចូលមកកាប់បំផ្លាញព្រៃ និងរានយកដីព្រៃសហគមន៍ ដែលមាននៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបោះបង្គោលព្រំដីព្រៃសហគមន៍ប្រជុំមិត្តនេះ ក៏មានការឧបត្ថម្ភគាំទ្រពីអង្គការ រីខូស សម្របសម្រួលពីលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានបញ្ជាក់ថា ផ្ទៃដីសហគមន៍ភ្នំប្រជុំមិត្តមានចំនួន ៣.២៥៣ ហិកតាត្រូវបានគណៈកម្មការសហគមន៍ព្រៃឈើ ភ្នំប្រជុំមិត្ត ចុះវាស់វែងបោះបង្គោលព្រំបានចំនួន ២០០បង្គោលចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២៣នេះ។

លោកនាយផ្នែកបានបន្តឱ្យដឹងទៀតថា ការចុះបោះបង្គោលព្រំដីសហគមន៍លើនេះ ក្នុងគោលបំណងឲ្យអ្នកពាក់ព័ន្ធទាំងអស់ នៅជាប់ព្រំដីសហគមន៍បានស្គាល់ពីព្រំដី និងងាយស្រួល ក្នុងការគ្រប់គ្រងទប់ស្កាត់បទល្មើសព្រៃឈើ និងជៀស​វាង ទំនាស់រវាងអ្នកជាប់ព្រំប្រទល់ព្រៃសហគមន៍ផងដែរ។

លោកនាយផ្នែកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសនៅក្នុងមូលដ្ឋានរួមគ្នាថែរក្សាការពារ ព្រៃសហគមន៍ដើម្បីផលប្រយោជន៍រួមទៅថ្ងៃអនាគត៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម