Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប ធ្វើយុទ្ធនាការផ្សព្វផ្សាយក្រោមពាក្យស្លោក “កែបឋានសួគ៌លម្ហែ”

បានផុស

នៅ

នាថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៣ មានមនុស្សប្រមាណជាង១,០០០នាក់ បានអញ្ជើញចូលរួមក្នុងការផ្សព្វផ្សាយពាក្យស្លោក “កែបឋានសួគ៌លម្ហែ” (KEP THE PARADISE) ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ទាក់ទាញសមាណចិត្តភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ចូលមកសម្រាកលម្ហែលេងកម្សាន្តឱ្យកាន់តែច្រើនថែមទៀតទៅថ្ងៃមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបានលើកឡើងឲ្យដឹងថា ឆ្នាំទស្សនាកម្ពុជា២០២៣ នេះ ជាយុទ្ធនាការថ្នាក់ជាតិដែលរៀបចំដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក្នុងគោលដៅដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ក្នុងនោះដើម្បីជំរុញវិសាលភាពវិស័យទេសចរណ៍ខេត្តកែបអោយកាន់តែទាក់ទាញទៀតនោះ រដ្ឋបាលខេត្តកែបបានជំរុញដើម្បីបំផុសផ្សព្វផ្សាយចលនាមហាជនឱ្យចូលរួម ដើម្បីបង្កើតបរិយា​កាសសប្បាយរីករាយ ដើម្បីបញ្រ្ជាបការយល់ដឹងពីយុទ្ធនាការដង្ហែក្បួននេះផង។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា ការរៀបចំឱ្យមានឡើងនូវព្រឹត្តិការណ៍នេះ ដើម្បីចង់បំផុសឲ្យមនុស្សគ្រប់រូបតាំងពីកុមាររហូតដល់មនុស្សពេញវ័យ ឱ្យបានយល់ដឹងពីសារៈសំខាន់នៃភាពជាម្ចាស់ផ្ទះដើម្បីទាក់ទាញបាននូវភ្ញៀវទេសចរ កាលណាដែលពលរដ្ឋរស់នៅស្អាតមានអនាម័យ នាំឱ្យមានភូមិលំនៅដ្ឋានស្អាត ក្រុងស្អាត ស្រុកស្អាត ខេត្តស្អាត ជាហេតុធ្វើឱ្យភ្ញៀវទេសចរចូលមកលេងឱ្យកាន់តែច្រើន និងនាំប្រាក់ចំណូលឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះវិញ។

តាមរយៈយុទ្ធនាការនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអំពាវនាវឱ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានអញ្ជើញមកលេងកម្សាន្តក្នុងខេត្តកែប សូមមេត្តាចូលរួមបន្តវេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានល្អ ដើម្បីបន្តភាពស្អាតរបស់ខេត្ត ក្រោយពីការខិតខំរបស់អាជ្ញាធរក្នុងការកែលម្អ បង្កើនសោភ័ណ្ឌភាពនៅតាមទីតាំងរមណីយដ្ឋាននានានៅទូទាំងខេត្តកែប។

ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្តក៍បានបញ្ជាក់ថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិសម្រាក កម្សាន្តបែបប្រណិតកម្រិតខ្ពស់ ប្រកបដោយសុវត្ថិភាព ដើម្បីភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ នៅក្នុងសេចក្ដីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣ និងឆ្នាំ២០៣៥។

ក្នុងនោះខេត្តកែបតែងតែទទួលបាននូវពានរង្វាន់នានា ដែលជាប់ជាខេត្តដែលមានខ្យល់អាកាសធម្មជាតិបរិសុទ្ធស្អាត និងមានឆ្នេរទឹកស្អាត ដីស្អាត ផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម