Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ណែនាំឲ្យកែច្នៃសហគមន៍ព្រៃឈើចង្ក្រានរយ ក្លាយជាតំបន់ទេសចរណ៍មួយ​ដ៏ទាក់ទាញ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឲ្យ​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ ធ្វើការ​កែច្នៃ និង​អភិវឌ្ឍន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មួយ​នេះ ដោយ​ផ្សារភ្ជាប់​វិស័យ​កសិកម្ម ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត បន្ទាប់ពី​តំបន់​ប្រាសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឱកាស​ដឹកនាំ​គណៈប្រតិភូ និង​ដៃគូ​វិស័យ​ឯកជន ធ្វើ​ទស្សនកិច្ច​នៅ​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ នៅ​ក្នុង​ស្រុក​វ៉ារិន ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី ២៦ មិថុនា លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ប្រជា​សហគមន៍ ត្រូវ​ចេះ​ថែរក្សា​សមិទ្ធផល​ដែល​ទទួល​បាន ហើយ​រួមគ្នា​ការពារ អភិរក្ស និង​ទាញ​ប្រយោជន៍​ពី​ធនធាន​ព្រៃឈើ​របស់​សហគមន៍​ដែល​ក្រសួង​បាន​ប្រគល់​ឲ្យ តាមរយៈ​ការ​បង្កើត រៀបចំ និង​ផ្ដល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​ប្រកប​ដោយ​គុណភាព និង​ភាព​រួសរាយ​រាក់ទាក់ ដោយ​មិន​សំដៅ​តែ​លើ​ភ្ញៀវ​ទេសចរ​អន្តរជាតិ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា «សហគមន៍​អាច​រៀបចំ​ជា​កញ្ចប់​សេវា​ទេសចរណ៍ មាន​ការ​ស្នាក់នៅ ម្ហូប​អាហារ បន្លែ ត្រី សាច់ ដែល​ត្រូវបាន​ដាំ​ដុះ និង​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត ដែល​ការងារ​នេះ នឹង​អាច​ផ្ដល់​ប្រាក់​ចំណូល​ជាប្រចាំ ឬ​តាម​រដូវ​កាល បន្ថែម​ពីលើ​មុខរបរ​ធ្វើស្រែ​ចម្ការ​»។

លោក​រដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា ដើម្បី​ឲ្យ​កិច្ចការ​នេះ​ទទួល​បាន​ជោគជ័យ សហគមន៍​ត្រូវ​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា មាន​សាមគ្គីភាព​គ្នា និង​ត្រូវ​ចេះ​ធ្វើការ​រួមគ្នា ដោយ​មិន​ត្រូវ​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​រយៈពេល​ខ្លី តែ​ត្រូវ​ចេះ​រួមគ្នា​ថែរក្សា និង​ការពារ​សម្បត្តិ​ធម្មជាតិ​ដែល​នៅ​សេសសល់ សម្រាប់​ទុកជា​ផលប្រយោជន៍​រួម​រយៈពេល​យូរអង្វែង​ទៅមុខ។

គួរ​បញ្ជាក់​ថា សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បាយ​ដុត ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្ត​សៀមរាប មាន​ចម្ងាយ​ប្រមាណ ៨០ គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប​។ នៅ​ឆ្នាំ ២០១៥ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះបញ្ជី​ផ្ទៃដី​ព្រៃឈើ​ទំហំ​ជាង ១ ម៉ឺន​ហិកតា សម្រាប់​សហគមន៍ ១១ ភូមិ ក្នុង​ឃុំ​ចំនួន ៥ នៃ​ស្រុក​វ៉ារិន ធ្វើការ​ការពារ និង​អភិរក្ស ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដោយសារ​ព្រៃឈើ​នៅ​តំបន់​នេះ សម្បូរ​ធនធានធម្មជាតិ​ចម្រុះ មាន​សត្វ​ស្លាប ទឹកធ្លាក់ ពើង​ថ្ម​ដុះ​រៀង​ដូច​ចង្ក្រាន​រាប់​រយ កន្លែង​គយគន់​ទេសភាព​ព្រៃឈើ និង​មាន​ព្រៃឈើ​តូច​ធំ​ជាច្រើន​កន្លែង​ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម១ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម