ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ «តាមរយៈសហគមន៍កសិកម្មទំនើប ជួយធានាការទិញស្រូវកសិករបានតម្លៃសមរម្យ»
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញឲ្យកសិកររៀបចំបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីធានាបានទីផ្សារផលកសិកម្ម និងរក្សាបានតម្លៃសមរម្យ។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្រោយពីមានការត្អូញត្អែរពីកសិករលើការធ្លាក់ចុះតម្លៃផលស្រូវ ក្រោយចាប់ផ្តើមដល់រដូវប្រមូលផល។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កន្លងមកក្រសួងកសិកម្មបានធ្វើការផ្សព្វផ្សាយលើការជំរុញរៀបចំបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីធានាថ្លៃផលកសិកម្មរបស់កសិករនិងការស្វែងរកទីផ្សារមុនចាប់ផ្ដើមដាំដុះ។
លោកថា កសិករទូទាំំងប្រទេសមានប្រមាណ ១,៧ លានគ្រួសារ ហើយផ្ទៃដីដាំដុះមានជាង ៣ លានហិកតា ខណៈសហគមន៍កសិកម្មទំនើបមិនទាន់មានគ្រប់ឃុំនៅឡើយទេ។
យ៉ាងណាមិញពាក់ព័ន្ធបញ្ហាចំពោះមុខនេះ លោករដ្ឋមន្ត្រីឲ្យប្រែក្លាយការអាណិតអាសូរទៅជាសកម្មភាពជាក់ស្តែង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមថ្លៃស្រូវដល់កសិករ។
លោកអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការជួយដោះស្រាយបញ្ហារបស់កសិករដូចជា រោងម៉ាស៊ីនជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ម្ចាស់ដេប៉ូជីថ្នាំជួយពន្យាការទូទាត់សងជំពាក់ ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី រួមទាំងពលរដ្ឋជួយទិញអង្ករនិងគាំទ្រដល់រោងម៉ាស៊ីនដៃគូដែលបានទិញស្រូវពីកសិករនិងសហគមន៍៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


