សេដ្ឋកិច្ច
លោក ឌិត ទីណា៖ សង្គ្រាមតំបន់មជ្ឍិមបូព៌ា តម្លៃទំនិញនឹងកើនឡើង
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នឹងធ្វើឱ្យអតិផរណាកើនឡើង ខណៈក្រសួងកសិកម្ម ក៏ត្រៀមវាយតម្លៃស្ថានភាពនេះដែរ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងកសិកម្ម នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ថា ក្រសួងកសិកម្មនឹងត្រៀមចូលរួមវាយតម្លៃនូវស្ថានភាពពិភពលោក ខណៈសង្គ្រាមឈូងសមុទ្រ ដែលបានធ្វើឱ្យប៉ះពាល់ទៅដល់ថ្លៃប្រេង និងប៉ះពាល់ទៅដល់ទំនិញផ្សេងៗ។
លោកយល់ឃើញថា៖ «ពេលនោះអត្រានៃអតិផរណា នឹងមានការកើនឡើងមួយចំនួន ពេលនោះចាំពិនិត្យជាមួយគ្នា តើយើងចង់បានម្ហូបថោក ឬយើងចង់បានកសិផលថ្លៃ»។

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក។

ការនាំចេញម្រេចបានទឹកប្រាក់ជិត ៦,៥ ពាន់លានដុល្លារ (កើនឡើងជាង ៣២០លានដុល្លារ ធៀបនឹងឆ្នាំ២០២៤) ក្នុងនោះ អនុវិស័យដំណាំមានទំហំធំជាងគេគឺជាង ៥,៦ពាន់លានដុល្លារ។
ផលិតផលកសិកម្មកម្ពុជាដែលមានសក្តានុពលនាំចេញរួមមាន ស្រូវ អង្ករ កៅស៊ូ ដំឡូងមី គ្រាប់ស្វាយចន្ទី ស្វាយ ម្រេច ចេក និងទុរេនជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


