ព័ត៌មានជាតិ
ក្រោយបញ្ចប់ការសិក្សា និស្សិតកសិកម្មស្ទើរ១០០% ទទួលបានការងារធ្វើ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅថ្ងៃអង្គារនេះ បាននិយាយថា អត្រានិស្សិតដែលសិក្សាជំនាញនានាក្នុងវិស័យកសិកម្មស្ទើរតែ១០០% គឺទទួលបានឱកាសការងារធ្វើគ្រប់ៗគ្នាក្រោយបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងឱ្យដឹងថា រយៈពេល៤០ឆ្នាំកន្លងមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ក្រោមចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមចំណែកកសាងធនធានមនុស្សសរុបចំនួន៣១ ៨៤១នាក់ (នារី៨ ៤២២នាក់ ស្មើនឹង២៤%) ដែលក្នុងនោះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ១៤ ៩៨១នាក់ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន១១ ៦៥១នាក់ និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចំនួន៥ ២០៩នាក់ ជាមួយនឹងអត្រានិស្សិតបញ្ចប់ការសិក្សាជាមធ្យមប្រមាណ៨០០នាក់ក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រី បន្តឱ្យដឹងថា គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ក៏កំពុងបន្តបណ្តុះបណ្តាលនិស្សិតចំនួន៥ ៨៦២នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ រួមទាំងនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១១៩នាក់ (នារី៥៦នាក់) ផងដែរ។
តាមការស្ទង់មតិ ដែលអះអាងឱ្យដឹងដោយរដ្ឋមន្ត្រីកសិកម្ម និស្សិតដែលបានបញ្ចប់ការសិក្សាប្រមាណ៩៨,៨% ទទួលបានការងារធ្វើ ដែលក្នុងនោះភាគច្រើនលើសលប់បម្រើការក្នុងវិស័យឯកជន និងចំនួនប្រមាណ៩៨៣នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ ខណៈដែលមួយចំនួនទៀតបានបង្កើតអាជីវកម្មដោយខ្លួនឯង។

ការលើកឡើងខាងលើរបស់លោករដ្ឋមន្ត្រី ឌិត ទីណា បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីបញ្ចប់ការសិក្សានៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ដែលរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


