ព័ត៌មានជាតិ
គម្រោងកែលម្អស្ទឹងសៀមរាបសម្រេចបានជាង ៤០ ភាគរយ
មន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា គម្រោងកែលម្អស្ដាស្ទឹងសៀមរាបសម្រេចបាន ៤២ ភាគរយគ្រោងបញ្ចប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤។
លោក ហៀ មី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាបបានបន្តថា ការងារស្តាស្ទឹងសៀមរាបជំហ៊ាន២ រយៈពេល២៤ខែ ក្រុមការងារចាប់ស្តាស្ទឹងសៀមរាបឡើងវិញគឺចាប់ពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ ហើយ នឹងគ្រោងបញ្ចប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤។

លោកអនុប្រធានមន្ទីរបានបន្តទៀតថា បើទោះបីមានអាកាសធាតុ មិនអំណោយផលយ៉ាងណាក៏ដោយក៏ក្រុមការងារសាងសង់ខិតខំអនិវត្តឲ្យចប់តាមផែនការដែលបានគ្រោងទុកផងដែរ។
លោក ហៀប មី បានបញ្ចាក់ដែរថា មកទល់ពេលនេះក្រុមការងារស្តាស្ទឹងក្រុងសៀមរាបបានសម្រេចបាន ៤២% ហើយ គិតមកដល់ខែ មិថុនា ឆ្នាំ ២០២៣ នេះហើយក្រុមការងារស្តាស្ទឹងក៏បានផ្អាកដោយសារដល់រដូវធ្លាក់ភ្លៀងទើបធ្វើឲ្យការងារស្តាស្ទឹង ក្រុងសៀមរាបមិនបន្តការងារនោះបានឡើយ។ រីឯការដាក់ និងធ្វើស្ពានក្រុមការងារនៅតែបន្តធ្វើដ៏ដែល មិនបានឈប់នោះឡើយ។

គម្រោងកែល្អនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានប្រវែងជិត៥ពាន់ម៉ែត្រ ដែលមានគម្រោងធំៗដូចជា ការកែលម្អមាត់ស្ទឹង ការសង់ស្ពានថ្មថ្មីចំនួន៣ទីតាំង ការស្ថាបនាផ្លូវបេតុងនៅម្ខាងស្ទឹងការស្ថាបនាប្រព័ន្ធធារាសាស្ត្រ និងការស្ថាបនាទំនប់បង្ហៀរទឹក៕


អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


