ព័ត៌មានជាតិ
អាជ្ញាធរណែនាំឱ្យក្រុមហ៊ុនម៉ៅការកែលម្អស្ទឹងសៀមរាបកាត់បន្ថយការរំខានដល់ប្រជាពលរដ្ឋ
អភិបាលរងខេត្តសៀមរាបលោក លី សារី បានណែនាំដល់ក្រុមហ៊ុនម៉ៅការ នៃគម្រោងស្ដារស្ទឹងចាប់ពីស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ធ្វើយ៉ាងកាត់បន្ថយការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ជាពិសេសអ្នកធ្វើដំណើរជាមួយបញ្ហាដីហុយ។

លោក លី សាវី បានចុះពិនិត្យគម្រោងកែលម្អស្ទឹងសៀមរាបកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយបានណែនាំដល់ក្រុមហ៊ុនម៉ៅការ និងសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញការដ្ឋាននៃគម្រោងកែលម្អស្ទឹងសៀមរាប សូមមានការយោគយល់អាធ្យាស្រ័យចំពោះបញ្ហារំខានមួយចំនួន ព្រោះនៅពេលដំណើរការសាងសង់តែងតែមានការរំខានមួយចំនួនដល់អ្នករស់នៅជុំវិញ និងធ្វើដំណើរឆ្លងកាត់ តែយ៉ាងណាយ៉ាងនឹងល្អប្រសើរឡើងវិញនូវពេលសមិទ្ធផលថ្មីរបស់ខេត្តសៀមរាបមួយនេះបានរួចរាល់។

លោកអភិបាលរងខេត្តបង្ហាញថា នាពេលខាងមុខគម្រោងកែលម្អស្ទឹងសៀមរាប នឹងក្លាយជាចំណែកធំមួយថ្មីជួយលើកកម្ពស់សោភ័ណភាពស្ទឹងសៀមរាប ហើយស្ទឹងនេះក៏ក្លាយជាប្រព័ន្ធធារាសាស្ត្រមួយដ៏សំខាន់ ក្នុងការបញ្ចៀសក្រុងសៀមរាប ពីការលិចដោយសារជំនន់ទឹកភ្លៀង។ បន្ថែមពីនោះគម្រោងនេះក៏មានការសាងសង់ផ្លូវបេតុង និងស្ពានថ្មី សម្រាប់សម្រួលនៅក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរផងដែរ។
សូមជម្រាបថា គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ មានប្រវែង ៤.៦០០ម៉ែត្រ ដោយបានចាប់ផ្តើមការដ្ឋានជួសជុលកាលពីខែឧសភា ឆ្នាំ២០២២ ក្រោមជំនួយរបស់ប្រទេសកូរ៉េ ហើយបច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណ ៨៧ភាគរយហើយ និងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ គឿនវេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


