សេដ្ឋកិច្ច
ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ប្តេជ្ញាអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាប
Guilin Junda Transportation Co., Ltd. ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន បានប្តេជ្ញាអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាប ដើម្បីរួចចំណែកធ្វើឱ្យកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេចរណ៍។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក MA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guilin Junda Transporation Co., Ltd. និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផលនៃការចុះពិនិត្យសិក្សាផ្ទាល់លើគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
ជំនួបនេះត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាចូលរួមព្រឹត្តិការណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរាប់រយលានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ ព្រមទាំងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្នុងជំនួបលើកទី២ នាពេលនេះ ពិតជាការបោះជំហានមួយកម្រិតទៀតដើម្បីឈានដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ»។
ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation Co., Ltd បានអះអាងថា ជំហានបន្ទាប់គឺក្រុមហ៊ុន នឹងរៀបចំបែបបទផ្លូវការស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុន Guilin Junda Transportation Co., Ltd ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ មានស្ថានីយ១២ ផ្លូវដឹកជញ្ជូន ៣០០ខ្សែ បុគ្គលិកចំនួន ៣៨០០នាក់ ដែលមានសេវាកម្មជាច្រើនដូចជា ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក Logistic សណ្ឋារគារ និងសេវាកម្មជាច្រើនទៀតផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


