ព័ត៌មានជាតិ
សហគមន៍កសិកម្មមួយនៅខេត្តបាត់ដំបង បង្កើតក្រោយគេ លូតលាស់រីកចម្រើនជាងគេ
បន្លែសុវត្ថិភាពគ្រប់មុខរបស់សហគមន៍តាសីសាមគ្គីមិនប្រឈមទីផ្សារគ្រោងបញ្ចូលសមាជិកបន្ថែម ខណះបច្ចប្បន្នមានរហូតដល់ ១៧២ នាក់ និងផ្ទះសំណាញ់ចំនួន ៣០០ ខ្នង។
សហគមន៍តាសីសាមគ្គីដែលមានទីតាំងស្ថិតនៅក្នុងភូមិតាសី ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង គឺជាសហគមន៍មួយបានបោះជំហានជាងសហគមន៍ផ្សេងៗទៀតក្នុងខេត្តបាត់ដំបង ដែលមានសរុបជាង ៨០ សហគមន៍ ផ្នែកវិស័យកសិកម្ម បើទោះបីសហគមន៍មួយនេះបានបង្កើតឡើងក្រោយគេក្នុងចំណោមសហគមន៍ក្នុងខេត្តជាង ៨០ ក្តី។

លោក សោម ចាន់ថា អនុប្រធានសហគមន៍បានឲ្យដឹងថា សហគមន៍តាសីសាមគ្គីដែលបានរីកចម្រើនរហូតមកដល់ពេលនេះកើតចេញពីការតស៊ូអត់ធ្មត់ផ្តើមពីទំហំតូចរហូតឈានដល់កម្រិតធំ។ តាំងពីពេលចាប់ផ្តើមពីសមាជិក ៦០ នាក់រហូតបច្ចុប្បន្នមានដល់ទៅ ១៧២ នាក់ ហើយគ្រោងទទួលសមាជិកថ្មីបន្ថែមទៀតនាពេលខាងមុខ។
លោកបន្តថា កសិដ្ឋានកសិកម្មរបស់លោកមានដាំបន្លែសុវត្ថិភាពគ្រប់មុខដើម្បីតម្រូតាមទីផ្សារក្នុងស្រុក ខណះបច្ចុប្បន្នសហគមន៍នៅមិនទាន់ឆ្លើយតមតាមតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់នៅឡើយ។
លោកថា សហគមន៍លោកទទួលការឧបត្ថមពីខាងព្រឹត្តិកម្មកសិកម្មកម្ពុជា ដែលបានជួយឧបត្ថមចំនួន ៤០% ដើម្បីសាងសង់ផ្ទះសំណាញ់បានកើនឡើងដល់ ៣០០ ខ្នង ខណះបច្ចុប្បន្នសហគមន៍ប្រឈមទឹកស្រោចស្របខ្លះរួមទុនបង្វិលផង។

លោកបន្តថា សហគមន៍លោកទទួលបានការគាំទ្រពីមន្ទីរកសិកម្ម និងអតិថិជនក្នុងស្រុកមានកំណើនគួរសម ដែលបានបង្កលក្ខណ:ល្អប្រសើរមិនលំបាករឿងទីផ្សារ ស្របតាមបច្ចេកទេសនៃការដាំដុះអនុវត្តន៍តាមស្តង់ដាមានសុវត្ថិភាពល្អ មិនប៉ះពាល់ដល់សុខភាព ហើយបានជួយបំប៉នដល់សុខភាពផងដែរ តាមរយះមិនប្រើជីគីមីផ្តេសផ្តាសក្រៅពីជីសរីរាង្គរួមមានរោងសំណាញ់ការពារត្រឹមត្រូវតាមបច្ចេកទេសស្តង់ដាពីមន្ត្រីជំនាញពាក់ព័ន្ធដែលបានគាំទ្រផង។
លោកបន្តថា សហគមន៍របស់លោកបានបង្កើតឡើងនៅលំដាប់លេខរៀង ៨៣ ជាលេខរៀងក្រោយគេ ហើយបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧។ លោកបន្ថែមថា បច្ចុប្បន្នសមាជិកទាំងអស់ក៏មានជីវភាពល្អប្រសើរផងដែរ។
លោក ហេង សិទ្ធ ប្រធានការិយាល័យទទួលបន្ទុកស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ខេត្តបានដំបងមានសហគមន៍សរុប ៨៣ សហគមន៍ តែសហគមន៍ដែលមានកម្រិតល្អមាន ២ សហគមន៍គឺសហគមន៍តាសីសាមគ្គី ក្នុងស្រុកថ្មគោល និងសហគគមន៍ពន្លឺពេជ្យចិន្តា ក្នុងស្រុកភ្នំព្រឹក។ ក្រៅពីនេះសហគមន៍ដែលមធ្យមគឺមាននៅក្នុង ស្រុកមោងឫស្សី ស្រុកបាណន់ និង ស្រុកបវេល (ជាសហគមន៍ផលិតពូជ)។

ចំណែកលោក ឈឹម វិច្ចរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានឲ្យដឹងដែរថា សហគមន៍តាសីសាមគ្គី ជាសហគមន៍ឈានមុខក្នុងការដាំបន្លែសុវត្ថិភាពគ្រប់មុខប្រកបដោយបច្ចេកទេសស្តង់ដាល្អ ហើយខាងមន្ទីរនៅតែគាំទ្រលើផលិតផល និងបច្ចេកទេសឲ្យកាន់តែមានប្រសិទ្ធិភាពលើទីផ្សារផងដែរ។
ពាក់ព័ន្ធទុនបង្វិល លោកបញ្ជាក់ថា បញ្ហាទុនបង្វិលនេះយើងបានធ្វើការទំនាក់ទំនង ជាមួយធនាគារអភិវឌ្ឍន៍កសិកម្ម កម្ពុជាផងដែរសម្រាប់ជាកម្ចីដល់សហគមន៍ ដើម្បីធ្វើការសាងសង់ផ្ទះសំណាញ់បន្ថែមតាមតម្រូវការ។ កន្លងមកកម្មវិធីនេះក៏បានការគាំទ្រពីកម្មវិធី (អាស្ពាយ) ហើយក្រៅពីនេះបច្ចុប្បន្នក៏មានការគាំទ្រពីគម្រោងព្រឹត្តិកម្មកសិកម្មកម្ពុជាដែលជាថវិកាបានមកពីធនាគារពិភពលោកផងដែរ។ ហើយខាងមន្ទីរក៏នៅតែគាំទ្រផ្នែកផលិតផលកសិកម្មដែលផ្សាភ្ជាប់ជាមួយវិស្ស័យកសិកម្មឯកជននិងទីផ្សារព្រមទាំងបច្ចេកទេសផ្សេងៗផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


