ព័ត៌មានជាតិ
ការនាំចេញអង្ករកម្ពុជាកើនដល់ជាង ៣៣ ម៉ឺនតោន គិតត្រឹមឆមាសទី១
កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួន ៣៣ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ២២៩.២៣ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆមាសទីមួយឆ្នាំ២០២៣។

យោងតាមសសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ ២០២៣ នេះ ទីផ្សារអង្ករកម្ពុជា បានសម្រេចការនាំចេញអង្គរចំនួន ៣២៩ ៦៣៣ តោន ទៅកាន់គោលដៅចំនួន ៥២ លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន ៥០ ដែលក្នុងនោះ ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨ ៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន ៨៨.៩៦ លានដុល្លារ។ ដោយឡែក ចំពោះការនាំចេញទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបមានចំនួន ២៥ បានចំនួន ១២២ ១១៧ តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧ លានដុល្លារ និងទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤ បរិមាណចំនួន ២៨ ១១០ តោន គិតជាទឹកប្រាក់មានចំនួន ១៨.៨៧ លានដុល្លារ តួយ៉ាងកម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសគោលដៅផ្សេងៗទៀត ដូចនៅ អាហ្វ្រិក និងមជ្ឈឹមបូព៌ា ជាដើម។
លើសពីនេះទៀត កម្ពុជាបាននាំចេញទៅកាន់ទីផ្សារគោលដៅផ្សេងទៀតមានចំនួន ២១ គោលដៅ ដោយមានបរិមាណចំនួន ៤១ ០៤២ តោន គិតជាទឹកប្រាក់មានចំនួន ៣៤.៧៣ លានដុល្លារ។ ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨% អង្ករសគ្រាប់វែងចំនួន ១១.៣៤% អង្ករសគ្រប់ខ្លីចំនួន ០.១៤% អង្ករចំហ៊ុយចំនួន ២.៤២% អង្ករសរីរាង្គចំនួន ១.៦២% និងបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ២ ២២៤ ៩១៣ តោន គិតជាទឹកប្រាក់សរុបនៃការនាំចេញស្រូវមានចំនួន ៥៧៨.៦៧ លានដុល្លារ ដែលក្នុងនោះចំនួន ៥៥% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច ។
នៅក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៣ នេះ អង្ករកម្ពុជា បានពង្រីសក្តានុពលនាំចេញទៅកាន់ទីផ្សារថ្មីៗក្នុងប្រទេសអាស៊ាន មានដូចជា ហ្វីលីពីន និងព្រុយណេ ជាដើម។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានលើកឡើងថា ផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជា សម្រាប់អាណត្តិទី៤នេះ គឺសំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញទៅទីផ្សារប្រទេសចិនចំនួន ៤០ម៉ឺនតោន។ លោកឧកញ៉ាលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានណែនាំវិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសហភាពអឺរ៉ុប តាមរយៈការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានា សំដៅជំរុញវិស័យស្រូវអង្ករកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


